Breaking News

ប្រជាពលរដ្ឋ រាយការណ៍ព័ត៌មាន ជូនដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ ជាច្រើនដងហើយ តែបែរជាសមត្ថកិច្ចគ្មានចំណាត់ការទៅវិញ?

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកម្ភះ ឆ្នាំ២០២២នេះ  តាមភពពីប្រជាពលរដ្ឋនៅក្បែរ សង្វៀនមាន់ជល់ បានឲ្យដឹងថា  ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ ម្ដុំក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  បាន បើកដំណើរ ការទទួលអ្នកញៀន ល្បែងបើ អាប៉ោង និងជល់ មាន់ ឲ្យចូលភ្នាល់និងចាក់ យ៉ាងគគ្រឹកគ្រេង  ហាក់មិនខ្លាចរអានិងសមត្ថកិច្ច ស្របពេលអាជ្ញាធរ រាជធានីភ្នំពេញ អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ រក្សាគម្លាត ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ ។បែរជាឈ្មួញល្បែង ពពាក់ពពួនគ្នា បើកលេងយ៉ាងទៅវិញ  ។

ប្រជាពលរដ្ឋបានអោយដឹងទៀតដែរថា ពាក់ពន្ធ័និងទីតាំង ខាងលើ   ពួកគាត់រាយការណ៍ព័ត៌មាន ជូនដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ ជាច្រើនដងហើយ  តែបែរជាសមត្ថកិច្ចគ្មានចំណាត់ការទៅវិញ។ ប្រជាពលរដ្ឋបានរិះគន់ថា ភាពអសកម្មរបស់សមត្ថកិច្ចមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋជាច្រើនបានបន្តរិះគន់ទៀតថា៖បើអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុស ច្បាប់ទាំងនេះទេនោះ នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ នឹងកើតមានករណី លួច ឆក់ ប្លន់ កើតឡើងជាមិនខាន។ ដូចនេះ ប្រជាពលរដ្ឋ សំណូមពរដល់លោកស្នងការ មេត្តាដាក់កម្លាំងចុះបង្ក្រាបផង ។

បើទោះបីជាយ៉ាងក៍ណាដោយ ប្រជាពលរដ្ឋនៅតែមានជំនឿលើលោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើជាក់ជាមិនខាន ៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *