Breaking News

តុលាការបញ្ជាក់ថា៖ លោក ឌួង ងៀប លក់ដីខ្យល់តម្លៃជាង៧លានដុល្លារ និងចេញសែកស្អុយ គ្មានសាច់ប្រាក់ចំនួន៣សន្លឹក

ភ្នំពេញ៖ ក្រោយមានប្រតិកម្មតាមបណ្ដាញសង្គមហ្វេសប៊ុក ពីសំណាក់លោក ឌួង ងៀប ថា៖ តុលាការរាជធានីភ្នំពេញ ស៊ើបសួររឿងលោកប្រែពីសទៅខ្មៅ ព្រោះអស់លុយអោយនោះមក។

នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថាលោក ឌួង ងៀប បានចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន០៣សន្លឹក អោយទៅជនរងគ្រោះជាដើមបណ្ដឹង ។ក្នុងនោះសូម្បីប្រាក់សម្រាប់តម្កល់ទុកធានាក៍លោក ឌួង ងៀប មិនបានបំពេញកាតព្វកិច្ចផង។

យោងតាមការបំភ្លឺ របស់សាលាដំបូងរាជធានីភ្នំពេញ គឺដើមហេតុនៃទំនាស់ប្ដឹងផ្ដល់នេះ។មកពីលោក ឌួង ងៀប ទទួលប្រាក់ពីដើមចោទជាង៧លានដុល្លារ រឿងលក់អចលនវត្ថុ(ដី)។

ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ បែរជាលោក ឌួង ងៀប មិនមាន(ដី)ឱ្យជនរងគ្រោះ ទើបកើតជារឿងប្ដឹងផ្ដល់។

សូមជម្រាបងដែរថាថ្មីៗនេះលោក ឌួង ងៀប បានសម្ដែងការខកចិត្ត ដើរចូលគុកដោយខ្លួនឯង និងស្រែកថាតុលាការរាជធានីភ្នំពេញ គ្មានយុត្តិធម៌ ។

ធ្វើរឿងពីសទៅខ្មៅ ខណៈរូបលោកត្រូវជនជាតិចិនតៃវ៉ាន់ ប្ដឹងពីបទ(ឆបោក)៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *