កណ្តាល៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល និងជាប្រធានគណ:បញ្ជាការឯកភាព បានចុះពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំង៣គោលដៅសំខាន់ៗ ក្នុងមូលដ្ឋានស្រុកអង្គស្នួល។
ក្នុងឱកាសចុះល្បាតពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកអភិបាលស្រុកអង្គស្នួល បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕SRN