Breaking News

រដ្ឋបាលស្រុកអង្គស្នួល ចេញសេចក្តីជូនដំណឹង ស្តីពីដាក់ស្តង់ធ្វើយុទ្ធនាការផ្សព្វផ្សាយប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈប្រព័ន្ធបាគង និងKHQR

កណ្តាល៖ រដ្ឋបាលស្រុកអង្គស្នួលបានសេចក្តីជូនដំណឹង ស្តីពី
ដាក់ស្តង់ធ្វើយុទ្ធនាការផ្សព្វផ្សាយប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈប្រព័ន្ធបាគង និងKHQR ។នេះបើយោង ៖ លិខិតលេខ ធ.កណ.២៤.២៨៤ ស.ណ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ របស់ធនាគារជាតិ នៃកម្ពុជា សាលាខេត្តកណ្តាល។

រដ្ឋបាលស្រុកអង្គស្នួល មានកិត្តិយស សូមជម្រាបជូនប្រជាពលរដ្ឋ និងសាធារណៈជន ជ្រាបថា៖ ធនាគារជាតិនៃកម្ពុជា សាខាខេត្តកណ្តាល គ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងដាក់ ស្តង់ធ្វើយុទ្ធនាការផ្សព្វផ្សាយប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈប្រព័ន្ធបាគង និងKHQR និង ប្តូរ ក្រដាសប្រាក់រៀល ដែលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបាគង និងប្រព័ន្ធធនាគារ KHQR នៅមុខផ្សារអង្គស្នួលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និងនៅមុខផ្សារថ្នល់ទទឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។

អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ និងសាធារណៈជន ជ្រាបជាព័ត៌មាន និង ចូលរួមតាមការគួរ៕SRN

Check Also

ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *