ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំបានកាន់កាំបិតដេញកាប់គេផ្អើលពេញផ្លូវហើយបានដើរចូលផ្ទះលក់ចាប់ហ៊ួយយីហោម៉ាក់ស្រីកា ត្រូវបុរសដែលជាម្ចាស់ផ្ទះដកកាំភ្លើងខ្លីបាញ់បំបាក់ជើងទាំងសងខាងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត ។
ដោយហេតុការណួភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបេតុង ៥១BT ភូមិសន្សុំកុសល់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុគេឃើញ បុរសខាងលើកាន់កាំបិតស្រែកឡូឡាសំឡុតនិងដេញកាប់អ្នកភូមិផ្អើលពេញផ្លូវ តែគ្មានឃើញនណាហ៊ានចូលឃាត់នោះទេ មួយសន្ទុះក្រោយមកក៏បានដើរចូលទៅក្នុងផ្ទះលក់ចាប់ហ៊ួយម៉ាក់ស្រីកា ដោយយកកាំបិតកាប់ទៅលើរបស់របររបស់ម្ចាស់ផ្ទះ ទើបធ្វើឲ្យបុរសដែលជាខ្មាន់កាំភ្លើងដែលសមត្ថកិច្ចបង្ហើបថា ជាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដកកាំភ្លើងបាញ់សំឡុតចំនួន២គ្រាប់ឡើងទៅលើមេឃ តែបុរសដែលកាន់កាំបិតនោះមិនខ្លាចញញើតនិងស្នូរកាំភ្លើងនោះឡើយ ទើបរូបគាត់ទ្រាំលែងបាននិងប្រើសិទ្ធការពារខ្លួននិងក្រុមគ្រួសាររបស់គាត់ដែលកំពុងនៅក្នុងផ្ទះ ក៏បានសម្រេចចិត្តបាញ់បំបាក់ជើងទាំងសងខាងចំនួន២គ្រាប់ទៀតបណ្តាលឲ្យបុរសដែលបែកថ្នាំខាងលើ រងរបួសធ្ងន់ដើរលែងរួចហើយ ,មួយសន្ទុះក្រោយមកក្រុមគ្រួសារបានយករថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យចុះមកពិនិត្យសំបកកន្ទុះនៅកន្លែងកើតហេតុនិងបាននាំខ្លួនបុរសដែលជាខ្មាន់កាំភ្លើងទៅកាន់ប៉ុស្តិនគរបាលបឹងទំពុនទី១ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕SRN