Breaking News

ជានារីខ្មែរ មិនមែនលេចលើលេចក្រោម ចង់បញ្ចេញកេរម្តាយនោះ មិនមែនជាសុភាពទេ គឺអាប់យស អសីលធម៌

ភ្នំពេញ ៖នារីម្នាក់ដែល តែងថត បង្ហាញភាពស៊ិចស៊ី នៅលើ បណ្ដាញសង្គម ត្រូវសមត្ថកិច្ច នៃស្នងការរាជធានីភ្នំពេញ កោះ ហៅមក សួរនាំព្រោះនេះជាទង្វើ ធ្វើឱ្យប៉ះពាល់ដល់ តម្លៃស្ត្រីខ្មែរ ។

នៅចំពោះមុខសមត្ថកិច្ច និងតាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ យុន សុខលីន ម្ចាស់គណនីហ្វេសប៊ុក យុន សុខផល្លីន បានសម្ដែងនូវ ការសោក ស្ដាយចំពោះទ ង្វើខុសឆ្គងរប ស់ខ្លួនចំពោះការបង្ហោះ រូបភា ពស៉ិច ស៊ីហួសហេ តុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងចាប់ពីពេលនេះតទៅ។

ជាការពិត ទោះជាគាត់សោកស្ដាយចំពោះទង្វើខុសឆ្គងរបស់ខ្លួនចំពោះការបង្ហោះ រូបភាពស៉ិច ស៊ីហួសហេតុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងនេះក៏ដោយ សួរថា គាត់បានបញ្ឈប់ឬនៅ ផេករបស់គាត់ឈ្មោះថា «យុន សុខ ផល្លីន» នៅតែមានរូបសិចសុីដដែល !ឯណាទៅ សីលធម៌អ្នកជានារី ?

អ្នកជាដើមហេតុ ដែលអាចនិយាយបានថា ៖ ធ្វើឱ្យសីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មានការធ្លាក់ចុះដោយសារ ការបង្ហាញភាពសិចសុីហួសហេតុពេក ! ម្យ៉ាងទៀតរូបភាពនេះផ្តើមឱ្យឃើញមាន ករណី ជាច្រើន បានកើតឡើងនាពេលកន្លងទៅថ្មីៗ នេះ ដូចជា ការរំលោភ សម្លាប់ ការបំពាន ផ្លូវភេទ ទៅលើស្ត្រី ការផឹកស្រវឹងឡូឡា ការ ស្រែក ច្រៀងខារ៉ាអូខេ ឮៗ រំខានអ្នកដទៃ ជាដើម ស្រួចស្រើបនឹងតណ្ហា ដែលជា ហេតុធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុត ចាប់អំពើរំលោភ ផិត ក្បត់ ។ល។

Check Also

រដ្ឋបាលខេត្តកណ្តាលទុកពេល១ខែឱ្យម្ចាស់សំណង់រឹងក្រោមស្ពានព្រែកក្តាមរុះរើចេញ

Leave a Reply

Your email address will not be published. Required fields are marked *