Breaking News

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

កណ្ដាល៖ បន្ទាប់លោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍បានធ្វើការផ្សព្វផ្សាយថា «មានទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល»។

អ្នកនាំពាក្យនិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលជម្រាបឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពបានផ្សព្វផ្សាយថាតើពិតជាមានលេងល្បែងស៊ីសងដែរឬអត់?

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសូមឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឈន៍ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេ សមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *