Breaking News

អាជ្ញាធរខណ្ឌទួលគោក ព្រមានរុះរើ និងដកហូតសម្ភារពីក្រុមអាជីវករ បើនៅតែតាំងលក់ដូររំលោភចិញ្ចើមផ្លូវ

ភ្នំពេញ៖ ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ ពីបញ្ហាក្រុមអាជីវករប្រកបអាជីវកម្មលក់ដូរគ្រឿងបន្លាស់ម៉ូតូ តាំងលក់រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពផងនោះ កម្លាំងសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យបន្តតាំងលក់គ្មានសណ្តាប់ធ្នាប់បន្តទៀតឡើយ។

ដោយបានបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានដឹកនាកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ១៨៦ និងផ្លូវលេខ២១៨ នៅក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំង កន្លែងលក់ដូរគ្រប់ប្រភេទចំនួន ៦ទីតាំង តម្រូវឲ្យរកកន្លែងលក់ដូទីតាំងផ្សេងក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ លើចញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបលើផ្លូវសាធារណៈ នាំឲ្យកកស្ទះចរាចរណ៍ និងត្រូវធ្វើការរុះរើចេញ ចាប់ពីជូនដំណឹងនេះតទៅ។ បើសិនអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវគ្រប់ប្រភេទ មិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ កម្លាំងនឹងចុះធ្វើការរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រពសម្បត្តិ និងសម្ភារផ្សេងៗនៅក្នុងទីតាំងនោះឡើយ។

ទន្ទឹមនេះ អាជ្ញាធរក៏បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់បានល្អប្រសើរ៕SRN

Check Also

Update : តំណាងអយ្យការ សម្រេចចោទប្រកាន់ ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាមភ្នំពេញ ពាក់ព័ន្ធករណីរំលោភ​សេពសន្ថវៈ

Leave a Reply

Your email address will not be published. Required fields are marked *