Breaking News

រាជរដ្ឋាភិបាលចេញ សេចក្តីសម្រេច ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេច ត្រូវបានកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចដល់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដូចតទៅ៖
១. លោក ផៃ ប៊ុនឈឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន
២. លោក ជា បូរ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍
៣. ប្រាក់ សំអឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ
៤. លោក សរ សុវណ្ណ ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់
លោក ជាតារា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការអតីតយុទ្ធជន
៦. លោក សូ ម៉ារ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
-រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលអនុវត្តបន្ថែមនូវការងារផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
-រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូបៗ មានជំនួយការ ៤រូប ក្នុងនោះ ១រូប មានឋានៈស្មើ អគ្គនាយក ១រូប មានឋានៈស្មើ អគ្គនាយករង និង២រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
-ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

Check Also

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសគាំទ្រសម្ដេចតេជោ និងថ្កោលទោសក្រុមឆ្វេងនិយម!

Leave a Reply

Your email address will not be published. Required fields are marked *