Breaking News

កម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកស័ក្តិ៥ ហ៊ុយ សេងហាក់ ចុះឆែកឆេរពិនិត្យផ្ទះដាក់សាប៊ូ តាំងពីព្រឹករហូតដល់ម៉ោង ៨និង២៨នាទីយប់ ខណះតំណាងអយ្យការអោយបិទឃ្លុំបេទីតាំងម៉ោង១២និង៤០នាទីនោះ !

ភ្នំពេញ៖ បើយោងតាមកំណត់ហេតុតំណាងអយ្យការអោយបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន របស់គណៈកម្មាធិការប្រយុទប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម របស់ប្រតិបត្តិការបង្ក្រាបទី៨ តំណាងអយ្យការ បានអោយបិទឃ្លុំទីតាំងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកស័ក្តិ៥ ហ៊ុយ សេងហាក់ បានធ្វើការបិទឃ្លុំបេទីតាំងនៅម៉ោង៨និង២៨នាទីយប់ ថ្ងៃខែឆ្នាំដដែល ហើយសរសេរលើកំណត់ហេតុបិទឃ្លុំទីតាំងបណ្តោះអាសន្ន ដោយបញ្ជាក់លើលិខិតនោះថា, បានបញ្ចប់កំណត់ហេតុនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។ ចំណុចនេះតើមន្ត្រីនគរបាលយុត្តិធម៌ គាត់បានបំពេញការងារស្របតាមនីវិធីដែរឬទេ ឬមួយមានការអនុញ្ញាតណាមួយពីរថ្នាក់លើ ! ហើយការធ្វើកំណត់ហេតុផ្ទុយពីពេលវេលាបិទឃ្លំបេទីតាំងបណ្តោះ ក្នុងមានជាមន្ត្រីរាជការសាធារណៈ មានកំហុសដែរឬទេ ? ពាក់ព័ន្ធករណីនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំដូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅព្រលប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា, “ខ្ញុំនឹងឆែកជូននៅថ្ងៃស្អែក​ សូមអរគុណ” មានន័យថា, លោកនឹងឆែកជូននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

សូមបញ្ជាក់ជូនថា កំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន បានសរសេរថា ឆ្នាំ២០២២ ខែកុម្ភៈ ថ្ងៃទី២១ វេលាម៉ោង១២និង៤០នាទីគត់ យើងវរសេនីយ៍ឯក ហ៊ុយ សុងហាក់ ឋាន:អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងជាប្រធានក្រុមប្រតិបត្តិការទី៨ និងលោកស្រីវរសេនីយ៍ទោ អ៊ន ផល្លីន ឋាន:នាយរងការិយាល័យ នៃ (គ.ប.ផ.ក) និងជាមន្ត្រីនគរបាលយុត្តិធម៌ ដោយមានការអនុញ្ញាតពីលោក សុិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតអោយគណ:កម្មការចម្រុះសម្រេចបិទឃ្លុំបេទីតាំងជាបណ្តោះអាសន្ន គឺទីតាំងរក្សាទុកឃ្លាំងផ្ទះលេខ៦៣ ផ្លូវលេខ១៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងខាងលើមានឈ្មោះ ម៉ៅ មីន ភេទប្រុស អាយុ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅឃុំចុងដូង ស្រុកបារាយណ៍ (តែសមត្ថកិច្ចសរសេរថាខុសដាក់ថា, ស្រុកបាធាយ) តាមពិត ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨១ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយមានសមាសភាពចូលរួម៖

១-លោក ផន សុធារិទ្ធិ ក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

២-លោកវរសេនីយឯក វុត្ថា ប៉ុណ្ណារិទ្ធី ឋាន:អនុប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ 

៣-លោកវរសេនីយ៍ត្រី ហេង ចន្ថា ឋានៈនាយករងការិយាល័យ នៃលេខាធិការដ្ឋាន  (គ.ប.ផ.ក)

៤-លោកវរសេនីយ៍ត្រី វុធ សាវី ឋានៈនាយរងការិយាល័យ នៃលេខាធិការដ្ឋាន  (គ.ប.ផ.ក)

៥-លោកអនុសេនីយ៍ឯក សុខាំ ពិសិដ្ឋរង្សី ឋាន:នាយរងផ្នែកនៃលេខាធិការដ្ឋាន  (គ.ប.ផ.ក)

៦-លោកអនុសេនីយ៍ទោ ឃ្លឿម ថា ឋានៈមន្ត្រី នៃមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ 

៧-លោកអនុសេនីយ៍ទោ សុខ សំណាង ឋានៈមន្ត្រីនៃ មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ 

៨-លោក ប្រាក់ សៅគុណ ឋានៈអនុប្រធានការិយាល័យសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ 

៩-លោក រី ព្រឿង ឋាន: អនុប្រធានភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ។

កំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន បានបន្តថា ម្ចាស់ទីតាំងឈ្មោះ ម៉ៅ មីន ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាអ្នកទទួលមើលការខុសត្រូវ ដោយមិនអោយមានការបែកបាក់ ខូចខាត ឬខុសប្រក្រតី ទ្រង់ទ្រាយដើម ឬបាត់បង់ របស់របរ ទាំងអស់ ដែលស្ថិតក្នុងបរិវេណទីតាំងឃ្លុំបេខាងលើនេះ ព្រមទាំងមើលការខុសត្រូវ កំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន នេះអោយ រក្សាប្រក្រតី រហូតដល់ មានការសម្រេចណាមួយ ពីផ្លូវច្បាប់ ។ បានបញ្ចប់កំណត់ហេតុនៅវេលាម៉ោង៦និង៥៥នាទីគត់ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ តែធាតុពិត កម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកស័ក្តិ៥ ហ៊ុយ សេងហាក់ ចុះឆែកឆេរពិនិត្យផ្ទះដាក់សាប៊ូ តាំងពីព្រឹករហូតដល់ម៉ោង ៨និង២៨នាទីយប់ ខណះតំណាងអយ្យការអោយបិទឃ្លុំទីតាំងម៉ោង១២និង៤០រសៀល ហើយសរសេរលើកំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន បានបញ្ចប់កំណត់ហេតុនៅវេលាម៉ោង៦និង៥៥នាទីគត់ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ សួរថា, ត្រឹមត្រូវទេក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ និងសមត្ថកិច្ចចម្រុះនោះ!

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ មួយក្រុមដឹកនាំដោយលោកស័ក្ត៥ ហ៊ុយ សុងហាក់ បានសុំការអនុញ្ញាតពីម្ចាស់ទីតាំងសហការ សុំឆែកឆេរ ពិនិត្យទីតាំងដាក់សាប៊ូ ដោយសំអាងលើលិខិតរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ១សន្លឹក មានចំណារលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងលោក ម៉ៅ មីន អាយុ ៤១ឆ្នាំ យល់ថាខ្លួនមានច្បាប់ មានប៉ាតង់ មានប្រវេទន៍ មានបញ្ជិកា ត្រឹមត្រូវ ក៏បានអនុញ្ញាតអោយត្រួតពិនិត្យ ។ ការត្រួតពិនិត្យមុនដំបូងមានតែក្រុមលោកស័ក្តិ៥ ហ៊ុយ សុងហាក់ និងក្រឡាបញ្ជី ,ដល់ម្ចាស់ទីតាំងសួរនាំរកខាងជំនាញមន្ត្រីសុខាភិបាល អាជ្ញាធរ ទើបឃើញម៉ោងជិត១១ ឃើញសមត្ថកិច្ចហៅខាងមន្ត្រីសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកចូលរួម និងនៅពេលរសៀលទើបមានវត្តមានមេភូមិចូលរួម  តែនៅខាងក្រៅរហូត មានន័យថា, ធ្វើរបៀបអោយមាន កម្លាំងជាលក្ខណះគណៈកម្មការចម្រុះ ។

សូមបញ្ជាក់ផងដែរថា ក្រោយមកសមត្ថកិច្ចបានចាប់យកសំណាក (សាប៊ូ) ចំនួន១៣មុខ ដែលខាងសមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ប្រាប់ថា យកទៅពិសោធន៍ និងទាមទារអាជ្ញាប័ណ្ណក្រុមហ៊ុន ប៉ាតង់ ច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជ ប្រវេទន៍ បញ្ជិកា ហើយខាងម្ចាស់ទីតាំងបានយកមកបង្ហាញ ប្រគល់ជូនសព្វគ្រប់ ដើម្បីធ្វើកំណត់ហេតុរួមគ្នា។ ផ្ទុយទៅវិញការធ្វើកំណត់ហេតុ មិនចុះតាមលិខិតអនុញ្ញាត បញ្ជិកា ប្រវេទន៍ ។ល។ ដោយចោទថា ជាផលិតផលក្លែងក្លាយ ទើបម្ចាស់ទីតាំងមិនព្រមចុះហត្ថលេខា គាត់ត្រូវការអោយធ្វើកំណត់ហេតុ តាមគតិយុត្ត តាមឯកសារ ដែលគាត់ប្រគល់ជូន តែសមត្ថកិច្ចមិនព្រម និងព្យាយាមអោយម្ចាស់ទីតាំងទៅអង្គភាពរបស់ខ្លួន ដែលមិនមែនជាបទល្មើសឧក្រិដ្ឋនោះ ។ ម្ចាស់ទីតាំងគាត់ស្នើសុំអោយធ្វើកំណត់ហេតុ សួរនាំនៅកន្លែងពិនិត្យជាក់ស្តែង ខណៈផលិតផលគាត់មានច្បាប់ត្រឹមត្រូវ ។

សូមជម្រាបថាពេលអានកំណត់ហេតុ មិនអោយបុគ្គលិក បងប្អូន សាច់ញាតិនៅ ជិត មិនអោយកាន់ទូរស័ព្ទ ហើយសំឡុតថា ម្ចាស់ទីតាំងមិនចូលរួមសហការ  គាត់ក៏ឆ្លើយតបវិញថា បើគាត់មិនសហការរឿងអីអោយខាង សមត្ថកិច្ចនគរបាលរបស់គណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ចុះពិនិត្យ ? ហើយកំណត់ហេតុធ្វើចោទប្រកាន់ថា,ផលិតផលគាត់ក្លែងក្លាយ។ ដូច្នេះ បើគាត់លក់មានច្បាប់ មិនក្លែងក្លាយរឿងអីត្រូវផ្តិតមេដៃលើកំណត់ហេតុដែល ធ្វើទាំងបំពាននេះ ? ហើយចោទថាផលិតផលក្លែងក្លាយ តើបានយកទៅពិនិត្យនៅមន្ទីរពិសោធន៍ហើយ ឬនៅ បានជាខាងសមត្ថកិច្ចចោទថាក្លែងក្លាយ ? ។ សូម្បីតែអោយម្ចាស់ទីតាំងអានកំណត់ហេតុ ក៏មិនអោយអានឮៗ អោយអានទុកក្នុងចិត្ត តែដល់លោកក្រឡាបញ្ជីប្រាប់ថា, អោយគាត់អានធម្មតាទៅមិនខុសអីទេ ទើបសមត្ថកិច្ចនៅស្ងៀម ។ 

មកដល់ម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បានប្រើវិធីសុំឡើងឆែកឆេរពិនិត្យ ម្តងហើយ ម្តងទៀត បង្កើតជាចម្ងល់  ហើយម្ចាស់ទីតាំងមិនយល់ថា តើសមត្ថកិច្ចគាត់ត្រូវដំណើរការនីតិ ដោយវិធីណាទៀត ? សូមបញ្ជាក់ថា កន្លែងកំពុងពិនិត្យ ស្ថិតនៅផ្លូវលេខ ១៦ ផ្ទះលេខ៦៣ បុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ពេលដែលម្ចាស់ទីតាំងមិនព្រមផ្តិតមេដៃ គាត់នៅតែបង្ខំអោយផ្តិត ប៉ុន្តែម្ចាស់ទីតាំងមិនផ្តិតមេដៃ ដោយសារកំណត់ហេតុមានលក្ខណៈមិនប្រក្រតី សរសេរមិនយោងតាមលិខិតស្នាម អាជ្ញាប័ណ្ណ ប្រវេទន៍ បញ្ជិកា របស់ក្រុមហ៊ុនគាត់ រហូតដល់ម៉ោង៨និង២៨នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ទើបសមត្ថកិច្ចចម្រុះបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន ខណៈតំណាងអយ្យការអោយ បិទឃ្លុំបេទីតាំងបណ្តោះអាសន្ន តាំងពីម៉ោង១២និង៤០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នោះម្ល៉េះ ។ នេះបើយោងតាមកំណត់ហេតុតំណាងអយ្យការអោយបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន របស់គណៈកម្មាធិការប្រយុទប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម របស់ប្រតិបត្តិការបង្ក្រាបទី៨ តំណាងអយ្យការ បានអោយបិទឃ្លុំទីតាំងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកស័ក្តិ៥ ហ៊ុយ សេងហាក់ បានធ្វើការបិទឃ្លុំបេទីតាំងនៅម៉ោង៨និង២៨នាទីយប់ ថ្ងៃខែឆ្នាំដដែល ហើយសរសេរលើកំណត់ហេតុបិទឃ្លុំទីតាំងបណ្តោះអាសន្ន ដោយបញ្ជាក់លើលិខិតនោះថា បានបញ្ចប់កំណត់ហេតុនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ទៅវិញ (មានឯកសារយោង) ។

សូមជម្រាបជូនថា នៅកន្លែងទីតាំងឆែកឆេរ ពិនិត្យ គឺសមត្ថកិច្ច គម្រាម និងដកទូរស័ព្ទបុគ្គលិក ញាតិជិតខាង បងប្អូន ព្រមទាំងម្ចាស់ទីតាំងមិនអោយកាន់ទូរស័ព្ទ មិនអោយថត ធ្វើដូចជាមកកៀបសង្កត់ ចង់ខ្លួនសំឡុតយ៉ាង ក៏ធ្វើតាមអំណាចរបស់ គ្មានអោយប្រជាពលរដ្ឋមានសិទ្ធិអ្វីបន្តិច ។ បញ្ហានេះ គួរថ្នាក់លើពិនិត្យ មើលផង ខណៈ អង្គភាពគណៈកម្មាធិការប្រយុទប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម មានស្នាដៃធំធេងណាស់ លើវិធានការ ការពារ សុខមលភាព សុខភាព ដល់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស បង្រ្កាបផលិតផលក្លែងក្លាយបានរាប់សិបពាន់តោន ដុតកម្ទេចចោល រហូតដល់សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដ៏ដូចជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន បានសរសើរនូវស្នាដៃប្រកបដោយផ្លែផ្កានេះ ប៉ុន្តែមានមន្ត្រីតិចតួច ឆក់ឱកាសអនុវត្តផ្ទុយពីនីតិវិធី ៕SRN

 

 

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *