Breaking News

ឆ្នោត​វៀតណាម​របស់​ ចែ លី​ កំពុង​បើដំណើរលេងយ៉ាងរលូននៅក្នុងមូលដ្ឋានខណ្ឌ៧មករា មិនរំខានដល់អាជ្ញាធរថ្នាក់មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់

ភ្នំពេញ​៖​ ឆ្នោតកន្ទុយលេខវៀតណាមនៅតែមានប្រជាប្រិយភាពទាក់ទាញតែចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ហើយអាជ្ញាធរក៏បានសើមមាត់សើមក ដោយសារល្បែងកន្ទុយលេខនេះដែរ។ បើទោះបីជាអាជ្ញាធរថ្នាក់ក្រុងហាមប្រាមយ៉ាងណាក៏ដោយ ក៏ថ្នាក់មូលដ្ឋានសង្កាត់ខណ្ឌ មិនអាចបង្ក្រាបឬបិទឲ្យជិតចំពោះល្បែងកន្ទុយលេខនេះបានឡើយ។ មានន័យថា បើបិទល្បែងកន្ទុយលេខ ដូចវ៉ៃឆ្នាំងបាយខ្លួនឯងចោលដែរ។

បេីទោះ​ជា​លោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ប្រឹង​ស្រែក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​បង្ក្រាប​ជា​ដាច់​ខាត​នូវ​ល្បែង​ស៊ីសង​ និង​បញ្ហា​គ្រឿង​ញៀន​ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​អស់​ក៏ដោយ​ ក៏​គេ​សង្កេត​ឃើញ​ថា ​ទីតាំង​ឆ្នោត​វៀតណាម​របស់​ ចែលី​ និង​ឆ្នោត​វៀតណាម​យីហោ​ (LH34​) នៅ​តែ​បន្ត​បេីក​ដំណើរការ​ស្វាគមន៍​អតិថិជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​នៅឡើយ​ទេ​ នៅ​ភូមិ​សាស្ត្រ​ខណ្ឌ​ ៧មករា​ ដេីម្បី​កេីប​លុយ​រាប់​លាន​ក្នុង​មួយ​ថ្ងៃៗ ពី​ក្រុម​អ្នក​ញៀន​ល្បែង​ផ្សង​សំណាង​ប្រភេទ​នេះ​។

ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងកត់ឆ្នោវៀតណាម​របស់​​ ចែលី​ ជាច្រេីន​ទីតាំងក្នុង​នោះ​រួម​មាន​ទី១ ស្ថិតនៅផ្លូវលេង១៦៤ ក្នុងសង្កាត់ អូរឫស្សីទី៣, ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីយដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ, ទីតាំងទី៣ ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២, ទីតាំងទី៤ ស្ថិត នៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៤ និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។

ក្នុង​នោះ​ដែរ ក៏​មាន​ឆ្នោតវៀតណាមខុសច្បាប់ មានស្លាកសម្គាល់ (LH34) មានចំនួន៣ទីតាំងដែរ​ ដោយទីតាំងទី១- ស្ថិតនៅជាប់ខាងក្រោយសាលាបើកបររថយន្តអាស៊ាន នៅតាមបណ្ដោយផ្លូវ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករានិងទីតាំងទី២- ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា និងទីតាំងទី៣-ស្ថិតនៅផ្ទះលេខ១៤៦Eoz តាមបណ្ដោយផ្លូវឌឿងហែមមួយខែ្ស ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រជាពលរដ្ឋ​រង់​ចាំ​មើល​ថា​ តើ​​ប្រសាសន៍​របរបសលោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ សាប​ដូច​ទឹក​ទន្លេ​ ឬក៏​ប្រៃ​ អាស្រ័យ​លេី​លោក​ លីម​ សុភា​ អភិបាល​ខណ្ឌ​៧​មករា​ និង​លោក​ នេត​ ស៊ី​ថុន​ អធិការ​ខណ្ឌ​ ៧​មករា​ហើយ​ពេល​នេះ​ បេី​ទីតាំង​ឆ្នោត​វៀតណាម​របស់​ចែលី​ និង​ឆ្នោត​វៀតណាម​យីហោ​ (LH 34) នៅ​តែ​បន្ត​ដេីរ​រាល់​ថ្ងៃ​បែប​នេះ​។

ប៉ុន្តែភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខណ្ឌ៧មករា ទាំងអាជ្ញាធរ និងសមត្ថកិច្ចនាំឲ្យពលរដ្ឋសង្ស័យថា អ្នកទាំងនោះទទួលបានលាភសក្ការៈពី ចែ លី ថៅកែឆ្នោតវៀតណាម នោះហើយ បានជាមិនបង្ក្រាបសោះយ៉ាងនេះ។ គេមិនដឹងថាតើការសង្ស័យរបស់ប្រជាពលរដ្ឋជាការពិត ឬយ៉ាងណានោះទេ?

កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានឆ្លើយប្រាប់អ្នកសារព័ត៌មាន ទំនងជាងងុយដេកផងនោះថា លោកកំពុងជារវល់រួចក៏ចុចបិតទូរស័ព្ទ។ ដោយឡែក លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងដែរថា ចាំលោកចាត់ឲ្យមន្ត្រីចុះទៅមើលរួចក៏បិតទូរស័ព្ទ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *