Breaking News

តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនក្មេងទំនើង៤នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ដោយសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពសារព័ត៌មាន“ អែស អរ អិន ” ទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់នេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

សូមបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ សាលាដំបូងខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ ដាក់ពន្ធនាគារបានចំនួន២១៤នាក់។ រីឯបក្ខពួកមួយចំនួនដែលតុលាការសម្រេចចោទប្រកាន់ បានរត់គេចខ្លួនបាត់៕SRN

Check Also

លិខិតបដិសេធរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *