Breaking News

លោកស្នងការខេត្តកណ្តាលនិងលោកស្រីអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១១ ឆ្នាំ២០២២

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ស្នងការនគរបាលខេត្ត និងលោកស្រី រ៉េត ផល្លីដា នៅព្រឹកថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១១ ឆ្នាំ២០២២ដែលរៀបចំដោយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ក្នុងពិធីដ៏អធិកអធមនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង និងភរិយា លោកនាយការិយាល័យ លោកនគរបាលគ្រប់ស្រុក-ក្រុង និងកងកម្លាំងនគរបាលជាស្ត្រីចំនួន១៩២នាក់។

ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ស្នងការនិងលោកស្រីក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូនលោក-លោកស្រីស្នងការរង និងភរិយា លោកនាយការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង និងកងកម្លាំងនគរបាលជាស្ត្រីទាំងចំនួន១៩២នាក់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនផងដែរថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ស្នងការនគរបាលខេត្ត និងលោកស្រី រ៉េត ផល្លីដា បានផ្តល់ជូនកងកម្លាំងជាស្ត្រីក្នុងម្នាក់ៗទទួលបានសំពត់សូត្រចំនួន១ និងថវិកាចំនួន១០០,០០០រៀល៕ដោយ៖ សិរី នាគ

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *