Breaking News

ឯកឧត្តម ចាប វន្នី៖ កំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅតាមសង្រ្កាន្តទូទាំងខេត្តកណ្ដាល គឺមានសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរណាស់

កណ្តាល៖ ដោយសារតែការគិតគូរបានយ៉ាងល្អិតល្អន់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដោយបានដាក់ផែនការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ផ្ដើមមុនមួយខែឯណ្ណោះ ទើបការងារសន្ដិសុខ សណ្ដាប់ធ្នាប់និង របៀបរៀបរយនៅ១១ក្រុង ស្រុក ទូទាំងខេត្តកណ្តាល ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល២ថ្ងៃមកនេះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ចាប វន្នី អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលនិងជាប្រធានមន្ទីរព័ត៌មានខេត្តបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះតាមរយៈប្រព័ន្ធទូរស័ព្ទ។

បើយោងតាមឯកឧត្តម ចាប វន្នី អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល និងជាប្រធានមន្ទីរព័ត៌មានខេត្តបានឲ្យដឹងបន្តថា ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល២ថ្ងៃកន្លងមកនេះ នៅតាម១១ក្រុង ស្រុក ទូទាំងខេត្តកណ្តាល មិនមានបទល្មើស អ្វីជាដុំកំភួននោះទេ ជាពិសេសនៅមូលដ្ឋានក្រុងតាខ្មៅដែលជាទីកន្លែងរបស់រដ្ឋបាលខេត្តកណ្ដាលរៀបចំព្រឹត្តិការណ៍សង្រ្កាន្តដ៏ធំនៅសួនមាត់ទន្លេក្រុងតាខ្មៅនេះតែម្ដង។

ឯកឧត្តមបានបន្ថែមទៀតថាចំពោះករណីគ្រោះថ្នាក់ចរាចណ៍ក៏មិនមានការកកស្ទះខ្លាំងដែរ ដោយសារមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានខិតខំយកចិត្តទុកដាក់ ពង្រឹងនិងបានដាក់កម្លាំងតាមគោលដៅចាំជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរបំផុត។

ឯកឧត្តមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា និយាយជារួមទៅចំពោះបញ្ហាសន្តិសុខ សុវត្ដិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ និងបញ្ហាផ្សេងៗ ទៀតគឺរដ្ឋបាលខេត្តកណ្តាល បានរៀបចំបានល្អប្រសើរដើម្បីបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយអឺងកង៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *