Breaking News

រយះពេល៣ថ្ងៃហើយដែលមន្ត្រីឧទ្យាននុរក្សគិរីរម្យបន្តប្រតិបត្តិការបង្ក្រាប ការលួច ដាំបង្គោលយកដីឧទ្យានជាតិ

ខេត្តកំពង់ស្ពឺ៖ ពលរដ្ឋនិងភ្ញៀវទេសចរណដែលទៅកម្សាន្តនៅឧទ្យានជាតិគិរីរម្យបានសម្តែងការសាទរចំណាត់ការរបស់មន្ត្រីឧទ្យាននុរក្សគិរីរម្យក្នុងប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិរយះពេល៣ថ្ងៃកន្លងមក។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោកសួស សុផលអនុប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យដឹកនាំដោយលោកពៅ វុទ្ធីប្រធានស្នាក់ការល្បាតអន្តរាគមន៍បានចុះបង្ក្រាបការលួចដាំបង្គោលរបងហ៊ុមព័ទ្ធ និងសង់រោងអនាធិបតេយ្យលើដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិដោយគ្មានច្បាប់អនុញ្ញាតនៅចំណុចនិយាមកាឃ្លុំបួនជ្រុង ៣៩៨៧៨១ /១២៥៥០២៧ ៣៩៨៦៩២/១២៥៥០៧៧/៣៩៨៦៧៩/១២៥៤៩២៥/៣៩៨៧៦៤/១២៥៤៩០០ ស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុឃើញមានដាំបង្គោលរបងហ៊ុមព័ទ្ធចំនួន៦០០ដើមលួសបន្លាចំនួន០៤ខ្សែប្រវែង១២០០ម៉ែត្រនិងសង់រោងធ្វើអំពីឈើអារគ្មានជញ្ជាំងទំហ៊ុំ៤ម×៦មប្រក់ស័ង្កសីចំនួន ០៦រោង (អញ្ញតជន) ដោយឃើញទង្វើបែបនេះវាផ្ទុយពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មន្រ្តីយើងក៏បានដកបង្គោលរបង និងរុះរើរោងទាំងអស់នោះកម្ទេចចោលនៅនិងកន្លែងកើតហេតុតែម្តងុ។ក្រុមការងារកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ។
ប្រជាពលរដ្ឋដែលរសនៅតំបន់ខាងលើនោះក៏ដូចជាភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅឧទ្យានជាតិគិរីរម្យបានសម្តែងការអបអរសាទរចំណាក់ការរបស់មន្ត្រីឧទ្យាននុរក្សគិរីរម្យក្នុងប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិ។ នឹងសូមសំណោមពរអោយប្រតិបត្តិការបង្ក្រាបនេះបន្តធ្វើយ៉ាងរុះរើកម្ទេចចោលនូវបទល្មើសទាំងនេះអោយអស់ផងចុះព្រោះការទន្ទ្រានបោះបង្គោលរាយបន្លាលួសព័ទ្ធយកដីធ្វើជាកម្មសិទ្ធនៅនោះគឺមានច្រើនកន្លែងណាស់៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *