ភ្នំពេញ៖ នេះបើយោងតាមគណនេយ្យ ហ្វេសប៊ុក របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសយ៉ាងដូច្នេះថា៖ «បើបងប្អូនណាឃើញមានជនស៊ីវិលប្រើវិទ្យុទាក់ទង កាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន ១ករណី ខ្ញុំផ្តល់ ៤០ម៉ឺនរៀល» ។
ការប្រកាសនេះ បន្ទាប់ពីលោកបានដឹកនាំកម្លាំងចុះពិនិត្យឆែកឆេរទីតាំងដំឡើងបង្គោលអង់តែនវិទ្យុទាក់ទងជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញចំនួនពីរថ្ងៃ គឺថ្ងៃទី ២ និងទី ៣ ខែ ឧសភា ឆ្នាំ ២០២២ ៕ដោយ៖ សិរី នាគ