នាព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល អង្ករចំនួន១០០បាវ ស្មើនឹង ៥តោន ដែលបានការឧបត្ថម្ថពី លោកឧកញ៉ា យុន ប៊ុនលី និងលោកជំទាវ ហៀវ លន់ ជាសមាជិក និងសមាជិកា គាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈ លោកជំទាវ ស៊ិន សិរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមកាយឫទ្ធិនារីកម្ពុជា ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភ អង្ករ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕