Breaking News

បញ្ចប់មុខតំណែង ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ពីឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ

ភ្នំពេញ៖ត្រូវបានបញ្ចប់មុខតំណែង ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា នាមប្បញ្ញត្តិ សុវណ្ណញាណោ ពីឧត្តមទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមព្រះរាជសង្ឃប្រកាស កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែល SRN TV Online Cambodia ទើបទទួលបានមុននេះបន្តិច ។

សូមបញ្ជាក់ថា ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *