Breaking News

រដ្ឋបាលស្រុកកំពង់សីលាចេញលិខិតបង្កប់ការ បង្កើតគណៈកម្មការពិនិត្យនិងកំណត់ព្រំដី ១កន្លែងសម្រាប់ស្នើសុំធ្វើសាលាធម្មវិបាលនាមបួន ផលបួន តាមសំណើរប្រជាពលរដ្ឋ៤៦គ្រួសារ

ព្រះសីហនុ៖ នៅថ្ងៃទី0 ៦ ខែឧសភាឆ្នាំ ២0២២ រដ្ឋបាលស្រុកកំពង់សីលាបានចាត់តាំងលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាចុះត្រួតពិនិត្យនិងកំណត់ព្រំដីតាមការស្នើសុំររបស់បងប្អូន ប្រជាពលរដ្ឋ ទាំង៤៦គ្រួសារ មានទីតាំងស្ថិតនៅភូមិស្ទឹងច្រាល(ចំណុចច័ន្ទក្រហម) ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ដោយមានការចូលរួមលោកមេភូមិស្ទឹងច្រាល លោកមេឃុំអូរបាក់រទេះ លោកអនុប្រធានការិយាល័យបរិស្ថាន មន្ត្រីឧទ្យានុរក្ស លោកអនុប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំពង់សីលា នឹងអ្នកពាក់ព័ន្ធផ្សេងទៀត។ លោកចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាបានអោយដឹងថា៖ ក្រុមកាងារនេះមានតួនាទី ភារកិច្ចដូចចុះពិនិត្យ និងវកំណត់ព្រំតាមការចង្អុលបង្ហាញរបស់ប្រជាពលរដ្ឋដែលជាតំណាងប្រជាពលរដ្ឋ ដែលបានស្នើសុំប៉ុណ្ណោះ បន្ទាប់ពីពិនិត្យរួចក្រុមការងារធ្វើកំណត់ហេតុ និងរបាយការណ៍អំពីលទ្ធផលការងារជូនលោកអភិបាលស្រុក។

យោងតាមសំណើរស្នើសុំរបស់តំណាងប្រជាពលរដ្ឋដែលមានឈ្មោះគ្រូនាង,ស៊ូវ ចាន់ដន, ឡុង សៅរ៍, ស៊ូវ ចាន់ថន, ជឹមឌន, និងសុឹម រី ដែលតំណាងអោយប្រជាពលរដ្ឋ៤៦គ្រួសារ បងប្អូនប្រជាពលរដ្ឋទាំង៤៦គ្រួសារក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរភូមិ,ឃុំ ជាពិសេសអាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុដែលតែងតែគិតគួនិងជួយដោះស្រាយ រាល់ការលំបាករបស់ប្រជាពលរដ្ឋជាពិសេសការចុះពិនិត្យនិងវាស់វេងងកំណត់ព្រំដីខាងលើនេះ៕ដោយ៖ ស៊ូវ ចាន់ថន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *