Breaking News

មន្ត្រីបរិស្ថានស្នាក់ការស្ទឹងច្រាលស្រុកកំពង់សិលា ចុះពិនិត្យទីតាំងកន្លែងកាប់ឆ្ការរុករានទន្ទ្រានដីឧទ្យានជាតិ


ខេត្តព្រះសីហនុ៖ កាលពីថ្ងៃសុក្រទី ១៦ខែកក្កដាឆ្នាំ២០២១ មន្ត្រីបរិស្ថានស្នាកក់ការស្ទឹងច្រាលស្រុកកំពង់សិលាខេត្តព្រះសីហនុបានសហការជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្វាយអេដស៍ចុះទៅពិនិត្យទីតាំងកន្លែងកាប់ឆ្ការរុករានទន្ទ្រានដីឧទ្យានជាតិ។ ដែលស្ថិតនៅចំណុចភូមិសាស្ត្រស្ទឹងថ្មខាងត្បូងខ្នងម្កាក់ដែលនៅក្នុងភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
នៅក្នុងនោះកម្លាំងមន្ត្រីជំនាញក៏បានរុះរើរោងឈ្មួយដែលបានកាប់ព្រៃយកដីឧទ្យានជាតិទាំងនោះមកដុតកំទេចចោលនៅនឹងកន្លែងកើតហេតុ។ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសរសេរថា ការទន្ទ្រានកាន់កាប់ ការលក់-ដូរ ឬការផ្ទេរដីក្នុងឧទ្យានជាតិ ឫដែនជំរកសត្វព្រៃគឺខុសច្បាប់។ការទន្ទ្រានកាន់កាប់ដីក្នុងឧទ្យានជាតិ ឫដែនជំរកសត្វព្រៃអាចមានរូបភាពដូចជាការបោះបង្គោល ឫធ្វើចំការ។ការទន្ទ្រានកាន់កាប់ ការលក់-ដូរ ឬការផ្ទេរដីក្នុងតំបន់ការពារធម្មជាតិគឺផ្ទុយនឹងច្បាប់ភូមិបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិដីតំបន់ការពារធម្មជាតិជាដីសាធារណៈរបស់រដ្ឋហើយការប្រើប្រាស់ ការបែងចែក ឬធ្វើប្រទានកម្មដីក្នុងតំបន់ការពារធម្មជាតិលុះត្រាតែមានការសម្រេចយល់ព្រមពីរដ្ឋាភិបាល។ ដូច្នេះគ្មានអ្នកណាម្នាក់អាចមានសិទ្ធិទន្ទ្រាន កាន់កាប់ លក់ ដូរ ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬបញ្ជាក់លើលិខិតស្នាមកាន់កាប់ ឬលក់-ដូរដីក្នុងតំបន់ការពារធម្មជាតិបានឡើយ៕ដោយ៖ សូវ ចាន់ថន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *