លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់នូវបទបញ្ជា ឱ្យកងកម្លាំងសមត្ថកិច្ចក្រោមឱវាទ ធ្វើការបើកព្រំប្រទល់ រវាង ខេត្តប៉ៃលិននិងខេត្តបាត់ដំបង ទាំង៩គោលដៅឡើងវិញ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមក ដូចធម្មតា តែត្រូវឱ្យយកយន្តការគ្រប់គ្រងនៅតាមមូលដ្ឋាន ដើម្បីងាយស្រួលគ្រប់គ្រង អ្នកចំណូលថ្មី ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាឧបករណ៍ស្ទង់កំដៅ និងប្រដាប់ ដាក់ទឹកអាល់កុល យកមកប្រើប្រាស់នៅក្នុងមូលដ្ឋានវិញ ។