ខេត្តកំពង់ស្ពឺ÷ដីព្រៃនៅខាងលិចទឹកធ្លាក់អូរគគីរ ត្រូវបានគេយកគ្រឿងចក្រមកវៃព្រៃនិងកាយព្រំធ្វើផ្លូវហ៊ំពាត់បំណងយកធ្វើជាកម្មសិទ្ធិឯកជន សង្ស័យជាដីនៃឧទ្យានជាតិ
ហើយប្រឈមនឹងការរលាយបាត់បង់ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជនពីសំណាក់ពួកឈ្មួញអ្នកមានកំណាចពីសំណាក់មន្ត្រីធំៗ ដែលមន្ត្រីបរិស្ថានមានតួនាទីត្រឹមប្រធាន់ស្នាក់ការចុះមិនហ៊ានទៅក្បែទេ។ ជាមួយការដាំបង្គោលរបងព្រំដី និងមានការវៃព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំពាត់យកដីតែម្តង។ម្ចាស់ដីអ្នកមានលុយថែមទាំងបានជួលប្រជាពលរដ្ឋឲ្យនៅចាំមើលដីនោះទៀតផង ។
ពាក់ពន្ធករណីមានគ្រឿងចក្រមិនស្គាល់ឈ្មោះម្ចាស់យកមកវ៉ៃព្រៃកាយប្រឡាយធ្វើផ្លូវហ៊ំពាត់យកដី សង្ស័យជាដីឧទ្យាននោះ អ្នកសារព័ត៌មានយើងក៏បានរាយការណ៍នឹងជម្រាបជូនតាមតេលេក្រាមទៅលោកប្រធានស្នាក់ការពេជ្រនិលផងដែរ ថាតើដីព្រៃនៅខាងលិចទឹកធ្លាក់អូរគគីដែលមានគ្រឿងចក្រចូលទៅវ៉ៃព្រៃកាយប្រឡាយធ្វើផ្លូវ ហ៊ុំព័ទ្ធយកដីព្រៃភ្នំនោះគេមានច្បាប់អនុញ្ញាតដែរឬទេនឹងមានប្លង់កម្មសិទ្ធិស្របច្បាប់ឬក៏អត់ លោកប្រធានស្នាក់ការមិនបានឆ្លើយចំសំណួរទេ ហើយក៏លោកឲ្យអ្នកសារព័ត៌មានយើងដឹងថា កន្លែងគេធ្វើនោះ ជាករណីចាស់បងពៅគាត់ធ្វើព្រំដីគាត់និងដក់ គ្រឿងចក្រឈប់ធ្វើយូរហើយដែរ បើប្អូនចង់ដឹងច្បាស់ទាក់ទងសួរទៅ បង ពៅទៅតែមិនបានបញ្ជាក់ប្រាប់ថាទៅនោះជានរណាទេនឹងមានតួនាទីអ្វីនោះដែរ សូមបញ្ជាថាករណីដែលលោកប្រធានស្នាក់ប្រាប់ថានេះ គឺក្រុមការងារយើងបានចុះទៅថតផ្តិតយករូបភាពនៅថ្ងៃទី២៦ខែមិនាឆ្នាំ២០២១កន្លងទៅនេះ។
តើមិនមានរបាយការណ៍និងព័ត៌មានណាមួយពីមន្ត្រីជំនាញនៅទីនោះ ថាបានបង្ក្រាបឬស្រាវជ្រាវមានចំណាត់ការបែបណាទៅលើអ្នកប្រព្រឹត្តនិងឃាត់គ្រឿងចក្រនោះទេ តែបែរជាឃើញគ្រឿងចក្រនោះយកមកបញ្ចូលចោលនៅផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់អូរគគី យ៉ាងស្ងៀមស្ងាត់មានការរំខានភ្ញាក់ផ្អើលដល់មន្ត្រីឧទ្យានុរក្សស្នាក់ការពេជ្រនិលនៅនោះឡើយ។
ក្រសួងបរិស្ថាន ជុំរាបជូនមក ឯកឧត្តម លោកជុំទាវ អភិបាល នៃគណអភិបាលខេត្ត ចុះថ្ងៃទី10ខែឧសភាឆ្នាំ2021 កម្មវត្ថុ សំណើសុំ អន្តរាគមន៍ចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នៅរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណកាន់កាប់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហញទីតាំងដី ជាអាទ៌ ដែលធ្វើឡើងនៅលើដី ក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវ:ចម្រុះ ។
ចំណារបស់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី20ខែឧសភាឆ្នាំ2021
លិខិតបដិសេដរបស់រដ្ឋបាលឃុំត្រែងត្រយឹង នៅថ្ងៃទី 18 ខែឧសភាឆ្នាំ2021សូមធ្វើការបដិសេដ រាល់លិខិតសម្គាល់សិទ្ធិកាន់កាប់ដីធ្លីដែល រដ្ឋបាលឃុំចំបក់ បានចេញជូនកន្លងមក ចាត់ទុកជាមោឃ:។
កិច្ចសន្យា រវៀងរដ្ឋបាលឃុំត្រែងត្រយឹងជាមួយនិង មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ស្តីពីបញ្ឈប់នូវការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេសិទ្ធិឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិក្នុង ភូមិសាស្រ្តឃុំត្រែងត្រយឹង ធ្វើនៅថ្ងៃទី29ខែមិនាឆ្នាំ2021។
ពាក់ព័ទ្ធដីចំការស្រល់របស់រដ្ឋដែលត្រូវអ្នកមានលុយមានអំណាចឃុបឃិតជាមួយនឹងមន្ត្រីជំនាញរំលោភចែកគ្នាយកនេះ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅមានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីជំនាញបរិស្ថាន ថាបើប្រជាពលរដ្ឋទីទាល់ក្រខ្វះខាត គ្មានលុយមានអំណាចគ្មានខ្សែខ្នងធំ ឲ្យតែពួកគាត់ទៅចាប់ដីលីកាំបិតទៅកាប់ឆ្កាសង់ ខ្ទម ផ្ទះ រោង ស្នាក់នៅនោះ គឺត្រូវមន្ត្រីបរិស្ថាន ចុះទៅរុះរើវ៉ៃកំទេចដុតបំផ្លាញចោលអស់ហើយ បើចាប់បានវិញខ្លះធ្វើសន្យាឲ្យបញ្ឈប់សកម្មភាពខ្លះទៀតត្រូវចាប់បញ្ជូនទៅតុលាការ ជាប់គុកជាប់ច្រវ៉ាក់ទៀតផងតែបើចំពោះអ្នកមានលុយមានអំណាចខ្សែខ្នងគ្នាគេគឺមិនបង្ក្រាបឡើយ ប្រជាពលរដ្ឋស្នើសុំឲ្យមានការអនុវត្តច្បាប់ឱ្យស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ ព្រោះដីរបស់រដ្ឋសម្បត្តិរបស់រដ្ឋគឺការពារដោយច្បាប់ និងសូមសំណូមពរទៅដល់លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងឯកឧត្តមទេសរដ្ឋមន្ត្រីសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់មន្ត្រីចុះពិនិត្យអង្កេតស្រាវជ្រាវ រកអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធ ឱ្យឃើញនឹងមានវិធានការតាមផ្លូវច្បាប់ ដើម្បីបានសម្បត្តិរដ្ឋ នៅគង់វង់មកប្រើប្រាស់ជាប្រយោជរួម បើមិនដូច្នោះទេ ដីរបស់រដ្ឋសម្បត្តិធនធានរបស់រដ្ឋនឹងក្លាយទៅជារបស់បាត់ឯកជនជាក់ជាមិនខាន។
សូមបញ្ជាក់ថាទីតាំង កាប់ឆ្ការដុតមានគ្រឿងចក្រវ៉ៃព្រៃ កាយប្រឡាយធ្វើផ្លូវ ហ៊ុំព័ទ្ធយកដីឧទ្យានធ្វើជាកម្មសិទ្ធិខាងលើនោះ នៅចំណុចខាងលិចទឹកធ្លាក់អូរគគីស្ថិតនៅក្នុងភូមិទី 6 ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។ហើយអង្គភាពសារព័ត៌មានយើងរងចាំការផ្តល់ឯកសារពាក់ព័ននិងបកស្រាយបំភ្លឺពីម្ចាស់ដីម្ចាស់គ្រឿងចក្រពីមន្ត្រីជំនាញ ដើម្បីឲ្យព័ត៌មានមានការសុក្រឹតនិងយុត្តិធម៌និងគ្រប់ជ្រុងជ្រោយផងនោះ សូមទំនាក់ទំនងមកកាន់អង្គភាពយើងខ្ញុំរៀងរាល់ម៉ោងធ្វើការ៕ SRN