Breaking News

ប្រធានាធិបតីឥណ្ឌូនេស៊ី ស្នើប្រមុខដឹកនាំរុស្ស៊ី និងអ៊ុយក្រែនបើកទ្វារចរចារសន្តិភាព

ការប្រកាសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃទី ២៦ខែមិថុនា មុនពេលបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់រុស្ស៊ីនិងអ៊ុយក្រែនថា​« សង្គ្រាមត្រូវបញ្ចប់ ហើយការផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោកនឹងត្រូវដំណើរការឡើងវិញ»។

ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន​ G20 ប្តូរវេន ក៏ជាប្រមុខដឹកនាំប្រទេសទ្វីបអាស៊ីដំបូងគេបង្អស់បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ចាប់តាំងពីផ្ទះសង្គ្រាមនៅដើមខែកុម្ភៈឆ្នាំ​២០២២។ ប្រធានាធិបតីឥណ្ឌូនេស៊ីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឲ្យមានសន្តិភាព បញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ប្រធានាធិបតី វីដូដូ បានបន្ថែមទៀតថា ទន្ទឹមគ្នានោះ លោកនឹងព្យាយាមស្នើឱ្យលោក ពូទីន ចេញបញ្ជាឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយលោកក៏គ្រោងជំរុញឱ្យក្រុមប្រទេស G7 បន្តជួយស្វែងរកសន្តិសុខនៅអ៊ុយក្រែន ព្រមទាំងរិះរកមធ្យោបាយឱ្យបានឆាប់ សម្រាប់វិបត្តិថាមពលនិងស្បៀងអាហារសកល នាពេលបច្ចុប្បន្នផងដែរ។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី នឹងធ្វើដំណើរចេញពីប្រទេសនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងនៅអាល្លឺម៉ង់ មុនបន្តទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងរុស្ស៉ី។ កន្លងមកនេះ ឥណ្ឌូណេស៉ីបានថ្កោលទោសលើសង្រ្គាមនៅអ៊ុយក្រែន ហើយបានបង្ហាញការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន ដែលបានរងទុក្ខវេទនា ប៉ុន្តែកាលពីខែមេសា លោក វីដូដូ បានឱ្យដឹងថា រូបលោកបានបដិសេធសំណើសុំជំនួយសព្វាវុធពីលោក ហ្សេលេនស្គី៕SRN

 

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *