Breaking News

រុស្ស៊ីបាញ់មីស៊ីលអន្តរទ្វីប​៦គ្រាប់កម្ទេចទីតាំងទាហានស៊ីឈ្នួលរបស់ណាតូឈរជើងនៅព្រំដែនប៉ូឡូញ

សារព័ត៌មានរុស្ស៊ី បានផ្សាយថា ការវាយប្រហារយ៉ាងខ្លាំងពីមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ី ទៅលើជំរុំទាហានស៊ីឈ្នួលរបស់ណាតូ ដែលឈរជើងនៅព្រំដែនប្រទេសប៉ូឡូញ ។

តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា យ៉ាងហោចណាស់ក៏មានមីស៊ីលអន្តរទ្វីប ៦គ្រាប់ សំដៅទៅលើទីតាំងទាហានស៊ីឈ្នួលរបស់ណាតូ នៅតំបន់ជីតព្រំដែនប្រទេសប៉ូឡូញនិងអ៊ុយក្រែនប្រមាណ ១០ គីឡូម៉ែត្រ ។

លទ្ធផលគឺទីតាំងដែលមានទាហានស៊ីឈ្នួលបរទេសរាប់រយអ្នក ក៏ដូចជាគ្រាប់រំសេវ​ និងអាវុធរបស់ប្រទេសលោកខាងលិចដែលបានបញ្ជូនទៅឲ្យអ៊ុយក្រែនតាមរយៈប្រទេសប៉ូឡូញ។

ការវាយប្រហារខាងលើរបស់រុស្ស៊ី គឺជាសារសំខាន់ផ្ញើទៅកាន់ប្រទេសប៉ូឡូញ  ដោយបញ្ជាក់ថា លទ្ធផលនៃការជួយដល់អ៊ុយក្រែនគឺបែបណាហើយ។

តាមការវាយតម្លៃ ការវាយប្រហារធ្វើឡើងដោយមីស៊ីល អន្តរទ្វីបបាញ់ចេញពីដែនអាកាស ។ កន្លងមករុស្ស៊ីតែងតែប្រើប្រាសមីស៊ីល​  Kh-22​ បាញ់ចេញពីយន្តហោះទម្លាក់គ្រាប់ Tu-22M3ទៅលើគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ៕SRN

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *