ភ្នំពេញ៖ អ្នកភូមិព្រៃកីសង្កាត់ពងទឹកខណ្ឌដង្កោបានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់មានទីតាំងជល់មាន់អនឡាញមួយកន្លែងបើកដំណើរការជាចំហរដោយមិន ឃើញអាជ្ញាធរចុះទៅបង្ក្រាបនោះឡើយ។ អ្នកភូមិស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោចុះទៅបង្ក្រាបសង្វៀនជល់មាន់តាមអនឡាញនោះផង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិព្រៃកីបានឲ្យ ដឹងថា៖ ទីតាំងបញ្ជល់មាន់ Online ខុសច្បាប់១កន្លែងកំពុងបើកលេងដោយរលូនទទួលភ្ញៀវគ្រប់វ័យ,មិនថាក្មេងឫចាស់នោះទេខណៈមិនមានការទប់ស្កាត់ឫបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោនោះទេ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាទីតាំងល្បែង ស៊ីសងបញ្ជល់មាន់តាម Online មួយនេះកំពុងតែបើកលេងដោតរលូនហាក់មិនខ្លាចពីការបង្ក្រាបរបស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោទល់តែសោះ។ ពួកគាត់ស្នើសុំអោយមានការបង្ក្រាបផងព្រោះថាកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការបង្កើតបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារចោរលួច,ចោរឆក់,ចោរប្លន់ជាដើម។ដូច្នេះពលរដ្ឋសូមស្នើដល់លោកជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោនិងលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោជួយមានវិធានការចុះទៅពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងដើម្បីអោយស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង០៩ចំណុចរបស់រាជរដ្ឋបាលដែលបានដក់ចេញ។
គួរំលឹកផងដែថា,កន្លងមកលោកឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ផងដែដោយលោកបានលើកឡើងថាបើក្នុងណាមានបទល្មើសល្បែងស៊ីសងខុសច្បាប់នោះអភិបាលខណ្ឌរូបនោះត្រូវតែទទួលខុសត្រូវ លោកអភិបាលរាជធានីភ្នំពេញក៏បានសង្កត់ធ្ងន់ថាយើងធ្វើយ៉ាងណាត្រូវតែលុបបំបាត់អោយអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ពាក់ព័ន្ធនិងករណីបើកអោយមានលេងល្បែងស៊ីសងបញ្ជល់មាន់តាម onlineខាងលើនេះនៅរសៀលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២១ លោកជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់អោយដឹង តាមប្រព័ន្ធតេលេក្រាមយ៉ាងដច្នេះថា,បាទអរគុណបំផុត ចាំខ្ញុំអោយអធិការរង និងប៉ុស្តិ៍គាត់៕ដោយ៖ សិរី នាគ