Breaking News

អ្នកភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ចុះបង្ក្រាបទីតាំងជល់មាន់ Online មួយកន្លែង

ភ្នំពេញ ៖ អ្នកភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់មានទីតាំងជល់មាន់អនឡាញមួយកន្លែង បើកដំណើរការជាចំហរ ដោយមិនឃើញអាជ្ញាធរចុះទៅបង្ក្រាបនោះឡើយ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិអន្លង់គង់ថ្មី បានឲ្យដឹងថា ទីតាំងបញ្ជល់មាន់ Online ខុសច្បាប់មួយកន្លែង កំពុងបើកលេងដោយរលូនទទួលភ្ញៀវគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ ខណៈមិនមានការទប់ស្កាត់ ឬបង្ក្រាបពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោនោះទេ។

ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងល្បែងស៊ីសងតាម Online មួយនេះ កំពុងតែបើកលេងដោតរលូនហាក់មិនខ្លាចពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោទល់តែសោះ។ ពួកគាត់ស្នើសុំឲ្យមានការបង្ក្រាបផង ព្រោះថា កាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយ ប្រាកដជាមានបទល្មើសកើតឡើង ជាក់ជាមិនខាន ព្រោះល្បែងស៊ីសង គឺជាដើមចមនៃការបង្កើតបទល្មើសជាច្រើនដូចជា អំពើហិង្សាក្នុងគ្រួសារ, ចោរលួច, ចោរឆក់, ចោរប្លន់ជាដើម។ ដូច្នេះ ពលរដ្ឋសូមស្នើដល់លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ជួយមានវិធានការចុះទៅពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង០៩ចំណុច របស់រាជរដ្ឋបាលដែលបានដាក់ចេញ។

គួរំលឹកផងដែថា កន្លងមកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយលោកបានលើកឡើងថា បើក្នុងណាមានបទល្មើសល្បែងស៊ីសងខុសច្បាប់នោះអភិបាលខណ្ឌរូបនោះត្រូវតែទទួលខុសត្រូវ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា យើងធ្វើយ៉ាងណាត្រូវតែលុបបំបាត់ឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ពាក់ព័ន្ធនឹងករណីបើកឲ្យមានលេងល្បែងស៊ីសងជល់មាន់តាម Online ខាងលើនេះ នៅព្រឹកថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអោយដឹង តាមរយះប្រព័ន្ធអេឡិចត្រូនិច ( Telegram) យ៉ាងដូច្នេះថា « បាទអរគុណបំផុតប្អូនប្រុស បានផ្ដល់ព័ត៌មាន »៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *