ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូម៉ាកប៊ីតមួយគ្រឿងឡើងស្ពានជ្រោយចង្វារួចរលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេសម្លាប់ខ្លួនតែមិនបានសម្រេច បានហែលឡើងមកលើគោកវិញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្តោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សឿន សុខ នូវ ភេទប្រុសអាយុ២២ឆ្នាំ ជិះម៉ូតូម៉ាកប៊ីតពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-3785។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាប៊ីតពណ៌ក្រហមលាយស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1IJ-3785 ជិះចេញពីរង្វង់មូលគួចការណុងឡើងលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើតខណះពេលជិះមកដល់ចំណុចកើតហេតុក៏បានយកសម្ភារះចេញពីខ្លួនទុកនៅលើម៉ូតូ រួចឡើងបង្កាន់ដៃស្ពានលោតទន្លាក់ខ្លួនចូលទៅក្នុងទន្លេ តែមិនបានសម្រេចដោយបុរសជនរងគ្រោះបានហែលឡើងមកលើគោកវិញត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារដើម្បីសួរនាំបន្ត ។
បន្ទាប់ពីសមត្ថកិច្ចសង្កាត់ជ្រោយចង្វារបានសួរនាំរួចក៏ទំនាក់ទំនងទៅក្រុមគ្រួសារអោយមកយកបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕SRN