នេះបើតាមសារព័ត៌មានCNNបានផ្សាយថា យ៉ាងហោចណាស់ក៏មានសាកសពជនភៀសខ្លួនខុសច្បាប់ ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកទំនិញធុនធំ ក្នុងទីក្រុង San Antonio រដ្ឋតិចសាសអាមេរិក។
សមាជិកគណកម្មការទីក្រុង San Antonio លោកស្រី Adriana Rocha Garcia បានឲ្យដឹងថា មានមនុស្ស១៦នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។ កមន្ត្រីក្នុងតំបន់បានផ្តល់ព័ត៌មានពីការរកឃើញជនភៀសខ្លួននៅក្នុងរថយន្តដឹកទំនិញ។
គិតដល់ថ្ងៃទី ២៧ខែមិថុនា ទីក្រុង San Antonio មានអាកាសធាតុក្តៅរហូតដល់ទៅ ៣៨អង្សាសេ រយៈពេល ១៧ថ្ងៃជាប់គ្នា ។ ក្នុងពេលអាកាសធាតុក្តៅខ្លាំង ជនភៀសខ្លួននៅជិតព្រំដែនម៉ិចស៊ីកូ ងាយនឹងរងគ្រោះ ដោយសារបាត់បង់ជាតិទឹក ។
ក្នុងពេលនេះដែរ មន្ត្រីក្នុងតំបន់មិនទាន់លើកឡើងពីបញ្ហាខាងលើនៅឡើយទេ ។ កន្លងមកនៅក្នុងរដ្ឋតិចសាសតែងតែ រកឃើញជនភៀសខ្លួននៅក្នុងរថយនតដឹកទំនិញ ជាប់ពាក់ព័ន្ធនិងក្រុមជួញដូរមនុស្សខុសច្បាប់ ។ កាលពីឆ្នាំ ២០១៧ មានមនុស្ស ៩នាក់ស្លាប់ និង ៩០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយកម្លាំងសន្តិសុខបានរកឃើញពួកគេនៅក្នុងរថយន្តសណ្តោងចតនៅចំណតរថយន្តក្នុងទីក្រុង San Antonio៕SRN