Breaking News

មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនទ្រង់ទ្រាយធំ មានតម្លៃជាង ៦០០លានដុល្លារ

កាលពីថ្ងសតី​២៦ ខែមិថុនា ឆ្មាំ២០២២នេះ មីយ៉ា់ន់ម៉ាបានប្រកាសថា បានកម្ទេច ដុតចោលគ្រឿងញៀនមានតម្លៃជាង ០០លានដុល្លារអាមេរិក ។ ការដុតបំផ្លាញធ្វើឡើងចំថ្ងៃ ពិភពលោកប្រយុទ្ធប្រឆាំងគ្រឿងញៀន​។

នេះបើតាមសារព័ត៌មាន​ AFP ​បានផ្សាយថា មន្ត្រីមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមគ្រឿងញៀនដែលបានដុតចោលនោះមាន ហេរ៉ូអ៊ីនជិត ២តោន និងប្រភេទគ្រាប់ Yaba​ មានផ្ទុកសារធាតុ មេតានផេតាមីន(methamphetamine) ដល់ទៅ ៦៣០លានគ្រាប់​ និងគ្រឿងញៀនប្រភេទផ្សេងទៀត សរុបជាទឹកប្រាក់ ៦៤២លានដុល្លារអាមេរិក។ ពិធីដុតបំផ្លាញគ្រឿងញៀនត្រូវបានធ្វើឡើងនៅទីក្រុង Yangon

ការដុតបំផ្លាញបង្កឲ្យមានផ្សេងខ្មៅគ្រប់ដណ្តប់ក្នុងបរវេណទ្រង់ទ្រាយធំក្នុងទីក្រុង​ Yangon ។ សកម្មភាពខាងលើរបស់មីយ៉ាន់ម៉ា ក្នុងពេលដែលអង្គការសហប្រជាជាតិប្រកាសរបាយការណ៍ថា នៅក្នុងតំបន់អាស៊ាន ចាប់បានគ្រឿងញៀនសរុប ១៧២តោន ក្នុងឆ្នាំ​២០២១ គឺកើនឡើងខ្ពស់ ដល់ទៅ៧ដងបើប្រៀបធៀបនឹង​១០ឆ្នាំមុន ៕SRN 

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *