Breaking News

អាជ្ញាធរស្រុកអង្គស្នួលពិនិត្យឃើញថា ថៅកែដីឡូតិ៍ឈ្មោះ បាន ប៊ុនធឿន រំលោភយកប្រឡាយសាធារណៈមែន

កណ្តាល៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ គំរោងដីឡូតិ៍ មួយកន្លែង ស្ថិតនៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ បាន ប៊ុនធឿន បានចាក់ដីធ្វើផ្លូវចូលគំរោងដីឡូត៍ របស់ខ្លួនដោយបាន រំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ។

បន្ទាប់ពីមន្ត្រីជំនាញបានចុះត្រួតនិត្យ ពិតជាឃើញថា គំរោងដីឡូតិ៍របស់លោក បាន ប៊ុនធឿន បានចាក់ ដីធ្វើផ្លូវចូលគំរោងដីឡូត៍ របស់ខ្លួនដោយបាន រំលោភយកប្រឡាយសាធារណៈរបស់រដ្ឋពិតប្រាក មែនដោយម្ចាស់គំរោងរូបនេះ បានចាក់ដីធ្វើផ្លូវចូលទៅក្នុងដីឡូតិ៍របស់ខ្លួន ហើយបានចាក់ ដីរំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ មួយ ម៉ែតជាងពិតប្រាកដមែន។

   មន្ត្រីជំនាញបានឲ្យ លោកបាន ប៊ុនធឿន ជាម្ជាស់គំរោងដីឡូតិ៍ ចាក់ដីរំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ មួយម៉ែតជាងនេះ យកគ្រឿងចក្រកាយដីដែលរំលោភយកប្រឡាយចេញវិញ។តែមិនដឹងថាថ្ងៃណាទើបថៅកែដីឡូត៍ធ្វើសកម្មភាពកាយដីវិញអស់។

សូមរំលឹកផងដែរថា ប្រឡាយមួយខ្សែនេះ មានសារះប្រយោជន៍ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋ បង្ហូរទឹក និងស្តុបទឹក សម្រាប់បង្កបង្កើនផលស្រូវ និងការដាំដំណាំផ្សេងៗនៅរដូវវស្សា ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *