ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗបន្ទាប់ពីបើករថយន្តស៊េរីទំនើបម៉ាកFord Rangerក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ ខែកក្កដាឆ្នាំឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាដំបូងគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានយកមកឈុបនៅក្បែដងផ្លូវវិមានឈ្នះៗ ខណះពេលដែលតៃកុងមិននៅ មួយសន្ទុះក្រោយមកស្រាប់តែគាត់ឃើញបុរសម្នាក់បានបើករថយន្តម៉ាកFord Rangerពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2AB-5080បើកបរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តរួញផ្នែកខាងមុខខូចខាតស្ទើទាំងស្រុងចំណែកឯម្ចាស់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញពីក្នុងការប៊ីនហៅរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនមួយកន្លែង ហើយភ្លាមនោះដែក៏តៃកុងរថយន្តកុងតឺន័របានបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យចុះមកដល់រួចពិនិត្យទីតាំងកើតហេតុក៏ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យចុះមកដើម្បីធ្វើកំណត់ហេតុប្រគល់រថយន្តឲ្យទៅក្រុមគ្រួសារដើម្បីយកទៅជួសជុលដោយខ្លួនឯង៕SRN