កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗហេតុការណ៍នេះកើតឡើងនៅលើផ្លូវលេខ១៤៤០ត្រង់ចំណុច ភូមិអង្គប្រាសាទសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២ខែកក្កដាឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរពីត្បួងទៅជើង ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកប៊ីក(Beat)ពណ៍សពាក់ផ្លាកលេខកំពង់ស្ពឺ1U-8250 អ្នកបើកបរឈ្មោះពង្ស ស្រីឆាយ ភេទស្រីអាយុ២៥ឆ្នាំរស់នៅភូមិទួលបារាយណ៍ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ) ដែលកំពុងបើកបរស្របទិសគ្នាបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។
ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានបើករត់គេចខ្លួនបាត់ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីស្រាវជ្រាវតាមចាប់អ្នកបើករថយន្តបង្កមកផ្តន្ទាទោសតាមច្បាប់៕SRN