ភ្នំពេញ៖ គិតមកត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជាមានចំនួន ១៣លាន ៥០ម៉ឺនដុល្លារ ។ នេះបើតាមការផ្សាយរបស់ហ្វេសប៊ុក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ។
សប្បុរសជនបរិច្ចាគថវិកា រួមមាន៖
១ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ
២អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ
៣ អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ
៤ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ
៥ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
៦ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ
៧ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ
៨ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
៩ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ
១០ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ
១១ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១២ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ
១៣ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
១៤ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
១៥ ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
១៦ ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១៧ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ ។
កាលពីថ្ងៃ១ កក្កដា ក្នុងពិធីលែងកូនត្រី នៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ អំពាវនាវសប្បុរសជនចូលរួម បំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីន នៅឆ្នាំ ២០២៥ ។ អ្វីសំខាន់ជាងនេះទៀត គឺការឈានទៅបញ្ចប់សោកនាដកម្ម លើប្រជាជនដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាឃាតករលាក់មុខ នៅសេសសល់លើទឹកដីកម្ពុជា ៕SRN