Breaking News

ឆ្លងចរន្តអគ្គិសនី ឆេះរថយន្ត៣គ្រឿងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនីឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលខ្លាំង កាលវេលម៉ោង១១នឹង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងមានឈ្មោះ ញ៉ាន់ ដារ៉ា ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរៈ លក់រថយន្ត។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីចេញពីរថយន្តបង្កជាអគ្គិភ័យ។

ខូចខាតសម្ភារៈរួមមាន ឆេះខូចខាតរថយន្តអស់ចំនួន ០៣គ្រឿង, រថយន្ត មួយគ្រឿង ម៉ាក CRV មួយគ្រឿង ពណ៌ទឹកប៊ិច, រថយន្តម៉ាក NX200T ពណ៌ប្រផេះ រថយន្តម៉ាក Tundra ពណ៌ទឹកប្រាក់ និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ពន្លត់ចប់​នៅម៉ោង ១២និង៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះដែរមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *