Breaking News

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ០១ខ្នង ខូចខាតសម្ភារគិតជាទឹកប្រាក់ប្រហែល ៣០០០ដុល្លារ

(បាត់ដំបង)៖ ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះ០១ខ្នង ខណៈដែលម្ចាស់កំពុងដេកលង់លក់ពេលថ្ងៃបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុករត់ចែកជើងគ្នាវាយផ្តាច់សោរចូលអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

នេះបើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុខណៈដែលបងស្រីម្ចាស់ផ្ទះកំពុងដេកលង់លក់ក្នុងផ្ទះម្នាក់ឯង ហើយរបងផ្ទះខាងមុខត្រូវបានចាក់សោផងនោះ ក៏ស្រាប់តែមានបងប្អូនអ្នកជិតខាងប្រទះឃើញផ្សែងនិងអណ្តាតឆេះឡើងចេញពីក្នុងផ្ទះ ភ្លាមនោះពួកគាត់ក៏បានសហការគ្នាវាយសោទ្វាររបង ដើម្បីចូលជួយបាញ់ទឹកពន្លត់ និងរំដោះម្ចាស់ចេញទាន់ពេលវេលាមិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិត ហើយក៏មិនបណ្តាលអោយឆេះរាលដាលបន្តទៀត។

ភ្លាមៗនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿងក្នុងការជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ  ដែលករណីអគ្គិភ័យនេះបណ្តាលឲ្យឆេះបន្ទប់ក្នុងផ្ទះ ០១បន្ទប់ ទំហំ ៦ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីបេតុង ដំបូលប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ ម៉ែន វណ្ណារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។

ចំពោះករណីនេះដែរសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានបញ្ជាក់ថា មូលហេតុដែលបង្កអោយឆេះឡើងនេះគឺបណ្តាលមកពីឆ្លងចរន្តខ្សែកង្ហារ ហើយសម្ភារខូចខាតនៅក្នុងបន្ទប់សរុបគិតជាទឹកប្រាក់អស់ប្រហែល ៣,០០០ដុល្លារ(បីពាន់ដុល្លាអាមេរិកគត់)៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *