Breaking News

ករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ អង្គារ​WHO​ស្នើឲ្យពាក់ម៉ាស់ឡើងវិញ

ក្នុងពេលដែលករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់នៅជុំវិញពិភពលោក អគ្គលេខាធិការអង្គការសុខភាពពិភពលោក លោក​Tedros Adhanom Ghebreyesus នៅថ្ងៃទី​១៣ខែកក្កដា បានអំពានាវដល់រដ្ឋាភិបាលបណ្តាប្រទេសអនុវត្តការពាក់ម៉ាស់និងរក្សាគម្លាត់ឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។

នៅក្នុងកិច្ចប្រជុំប្រចំាសប្តាហ៍  លោក​ Tedros Adhanom Ghebreyesus បានលើកឡើងថា វីរុស កូវីដ​១៩ កំពុងតែរាលដាលយ៉ាងសេរី​ ហើយបណ្តាប្រទេសមិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។

កាលពីសប្តាហ៍កន្លងមក អង្គការសុខភាពពិភពលោក បញ្ជាក់ថា កូវីដ១៩ នៅតែជាស្ថានភាពអាសន្នដល់សុខភាព សាធារណៈ ដែលត្រូវតែយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ។ អគ្គលេខាធិការ​Tedros Adhanom Ghebreyesus បញ្ជាក់ថា «កូវីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ»។

កាលពីសប្តាហ៍កន្លងក ក្នុងរយៈពេល ពីថ្ងៃទី ៤ដល់ថ្ងៃទី ១០ខែកក្កដា ករណីឆ្លងកូវីដ​១៩ នៅទូទាំងពិភពលោក មានដល់ទៅ ជាង​៥,៧លាននាក់ គឺបានកើនឡើង ៦%បើប្រៀបធៀបនឹងមួយសប្តាហ៍មុន។

គិតត្រឹមពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ច្បាប់រក្សាគម្លាត និងពាក់ម៉ាស ត្រូវបានលុបចោលនៅក្នុងប្រទេសជាច្រើន ហើយបើកដំណើរការសេដ្ឋកិច្ច​ទាំងស្រុងឡើងវិញ​។ ប៉ុន្តែនៅពេលនេះដោយមានករណីឆ្លងកូវីដ​១៩ កើនឡើងខ្ពស់ អង្គការសុភាពពិភពលោក ស្នើឲ្យពាក់ម៉ាស់និងរក្សាគម្លាត់ជាថ្មី៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *