Breaking News

ទឹកស្ទឹងសង្កែបានហក់ឡើងយ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា

ខេត្តបាត់ដំបង៖ ខណៈដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតព្រំដែនកម្ពុជា ថៃ បង្កជាជំនន់ធ្វើអោយកម្ពស់ទឹកស្ទឹងសង្កែ នៅល្ងាចថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានហក់ឡើងរហូតជាង១៣ម៉ែត្រ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់ជាប់ព្រំដែននៃស្រុកសំឡូត បានអោយដឹងថា នៅតំបន់ភូមិសាស្ត្រស្រុកសំឡូត មានភ្លៀងធ្លាក់ពីតិចទៅច្រើនប៉ុន្មានថ្ងៃជាប់ៗគ្នារហូតនៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះក៏នៅតែមានភ្លៀងធ្លាក់បន្ថែមផងដែរ ទើបធ្វើអោយទឹកហូរស្រុងចូលស្ទឹងសង្កែបង្កជាជំនន់តែម្តង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ថា÷ ជំនន់ទឹកស្ទឹងសង្កែហក់ឡើងលឿននេះដោយសារ ៣-៤ថ្ងៃមុនមានភ្លៀងធ្លាក់នៅប៉ែកខាងលើក្នុងភូមិសាស្ត្រស្រុកសំឡូត ទើបទឹកបានហូរស្រុងចាក់ចូលផ្ទៃទំនប់ស្តុកទឹកសេកសកលើសចំនួនអតិបរមា ធ្វើឲ្យមន្ត្រីជំនាញបើកបន្ធូរទ្វារទឹកបន្តិច ប៉ុន្តែនៅរសៀលនេះមន្ត្រីជំនាញបានបិតទ្វាទឹកវិញហើយ ដូច្នេះបងប្អូនកុំព្រួយបារម្ភវាគ្រាន់តែជាកន្ទុយទឹកប៉ុណ្ណោះដែលហូរឆ្លងកាត់ទីប្រជុំជនក្រុងបាត់ដំបង។

លោកប្រធានមន្ទីរខាងលើបានបញ្ជាក់ទៀតថា÷ ពេលនេះជំនន់ទឹកភ្លៀងបានហូរចាក់ចូលអូរ និងព្រែកធំៗមួយចំនួនខ្លះហើយដោយសារទំនប់ទប់ទឹកនៅសាលាតាអន ស្រុកឯកភ្នំ បានបិតបង្ខាំងដើម្បីឲ្យធារទឹកហៀរចែកចាយទៅកាន់ទីទាប៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *