Breaking News

ពលរដ្ឋស្រីលង្កាអបអរសាទរ ក្រោយពេលប្រធានាធិបតីប្រកាសលាលែងចេញពីតំណែង

ពលរដ្ឋស្រីលង្កាពិតជាហត់នឿយយ៉ាងខ្លាំងក្រោយការធ្វើបាតុកម្មរយៈពេល ជិត១០០ថ្ងៃកន្លងមក ។ នៅយប់ថ្ងៃទី ១៤ខែកក្កដា ពលរដ្ឋដែលធ្វើបាតុកម្មនៅទីស្នាក់ការរដ្ឋាភិបាល ក្នុងរដ្ឋធានីកូឡំប៊ូ ឈប់ធ្វើបាតុកម្ម ដោយនាំគ្នាអបអរសាទរ ក្រោយទទួលបានព័ត៌មានថាប្រធានាធិបតីស្រីលង្កាដាក់លិខិតលាលែងចេញតំណែង ។

ខុសពីប៉ុន្មានថ្ងៃ កន្លងមក ក្រុមបាតុករបានដង្ហែរក្បួនបាតុកម្មនិងឡោមព័ទ្ធទីតាំងសខំខាន់ៗរបស់រដ្ឋាភិបាល ។ ក្នុងពេលនេះទឹកមុខរបស់ពលរដ្ឋពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្រោយប្រធានាធិបតី Gotabaya Rajapaksa។ ពលរដ្ឋបានស្រែកច្រៀងរាំស្បាយរីករាយ។

កន្លងមក ក្រុមបាតុករដូចជាហេវហត់ក្រោយទទួលរងនៅការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពេលប្រឈមមុខនឹងក្រុមបាតុកម្ម ។ ក្នុងរយៈពេល​៣ខែកន្លងមក​ពលរដ្ឋ​បានបោះជំរុំធ្វើបាតុកម្មទាមទារប្រធានាធិបតី Gotabaya Rajapaksa លាលែងចេញពីតំណែង​ ដោយសារតែលោកបានធ្វើឲ្យសេដ្ឋកិច្ចជាតិដួលរលំ​ ។  

ក្នុងពេលនេះពលរដ្ឋប្រមូលផ្តុំជាថ្មីដើម្បី អបអរសាទរ ការចុះចេញពីតំណែងរបស់លោក​ Gotabaya Rajapaksa តាមអ៊ីម៉ែលផ្ញើទៅកាន់រដ្ឋសភា​ ក្រោយលោកបានចាកចេញពីប្រទេស ទៅដល់ប្រទេសសិង្ហបុរី៕

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *