Breaking News

រដ្ឋសភាអាមេរិក អនុម័ត មូលនិធិសម្រាប់ការពារជាតិ កើនឡើងជាង​៨០០ពាន់លានដុល្លារ

នៅថ្ងៃទី​១៤ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាអាមេរិកបានអនុម័តទៅលើមូលនិធិសម្រាប់ការពារជាតិ មានទឹកប្រាក់ជាង​៨០០ពាន់លានដុល្លារ  សម្រាប់ឆ្នាំ​២០២៣។ នេះជាចំនួនប្រាក់ចំណាយកើនឡើងខ្ពស់ជាមុនដល់ទៅ​៣៧ពាន់លានដុល្លារ ត្រូវបានស្នើរឡើងដោយប្រធានាធិបតីបៃឌិន​។

រដ្ឋសភាអនុម័តរួចរាល់ ដោយរងចាំបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បី បន្តអនុម័តមុនពេលបញ្ជូនទៅឲ្យប្រធានាធិបតីចុះហត្ថលេខា។ ការបញ្ជូនទៅកាន់ព្រឹទ្ធសភា អនុម័តគឺមិនមានបញ្ហាអ្វីនោះឡើយ​ដោយសារតែ ព្រឹទ្ធសភាបានគាំទ្រការបង្កើនប្រាក់ចំណាយបន្ថែមសម្រាប់ការពារជាតិ ច្រើនជាង ៤៥ពាន់លានដុល្លារ គឺច្រើនជាងសំណើររបស់ប្រធានាធិបតីបៃឌិន​។

ច្បាប់ចំណាយសម្រាប់ការពារជាតិ នឹងត្រូវបានប្រធានាធិបតីបៃឌិនចុះហត្ថលេខាជាច្បាប់ ក្រោយរដ្ឋសភានិងព្រឹទ្ធសភាអនុម័តរួចរាល់។

ការចំណាយរបស់អាមេរក សម្រាប់ការពារជាតិបានកើនឡើងខ្ពស់ ដោយសារតែ មានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយអាមេរិកត្រូវចំណាយទៅលើសព្វាវុធជាច្រើនជួយអ៊ុយក្រែន ក៏ដូចជា ចំណាយពង្រឹងកម្លាំងយោធានៅតំបន់អឺរ៉ុបខាងកើត៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *