Breaking News

ជនសង្ស័យ២ នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានដកកាំភ្លើងបាញ់ ២ គ្រាប់ ផ្ទុះ១គ្រាប់ រួចជិះគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យចំនួន២ នាក់ជិះមួយគ្រឿងមិនស្គាល់ម៉ាកប្រភេទអូតូ បានដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់ បាញ់២គ្រាប់ ផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតមិនផ្ទុះធ្លាក់នៅលើ ដី រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ២០ នាទីអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកក្តដា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ពានបឹងតាម៉ាតស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញសង្ស័យ២ នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកប្រភេទអូតូ ដោយមិនដឹងធ្វើដំណើរពីទិសដៅមកពីខាងណានោះទេ  លុះមកដល់ចំណុចកើតហេតុខាងលើបានដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់២ គ្រាប់ផ្ទុះ១គ្រាប់ និងមួយគ្រាប់ទៀតមិនផ្ទុះធ្លាក់នៅនិងលើដីរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅនិងកន្លែងកើតហេតុរួចប្រមូលយកគ្រាប់ ទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Check Also

ទីបំផុត! បុគ្គលឈ្មោះ​ ចែហ័ង និងដៃគូ​ ដែលបានជេរប្រមាថភ្ញៀវកប់ៗមាត់​ នៅពេលនេះបានចេញមុខមកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ​ នៅចំពោះមុខសមត្ថកិច្ច

Leave a Reply

Your email address will not be published. Required fields are marked *