Breaking News

អ៊ុយក្រែនចង់វាយប្រហារដណ្តើមគ្រីមៀ មកវិញដោយប្រើអាវុធអាមេរិក​

រដ្ឋាភិបាលទីក្រុងគៀវបានចាត់ទុក តំបន់គ្រីមៀគឺជាទីតាំងយោធា  និងជាគោលដៅវាយប្រហារស្រប់ច្បាប់ដោយអាវុធដែលបានផ្តល់ជូនដោយប្រទេសលោកខាងលិច ។

អ្នកនាំពាក្យនាយកដ្ឋានចារកិច្ចរបស់ក្រសួងការពារជាតិអ៊ុយក្រែន លោកVadim Skibitskiy បានប្រកាសថា ទីក្រុងគៀវ ចាត់ទុកតំបន់គ្រីមៀជាទីតាំងយោធាសំខាន់ និងជាចំណុចកណ្តាល សម្រាប់ការដឹកជញ្ជូន អាវុធរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះហើយគឺជា គោលដៅវាយប្រហារស្រប់ច្បាប់របស់អ៊ុយក្រែន ដោយប្រើប្រាស់អាវុធផ្តល់ជូនពីលោកខាងលិច។

លោក Vadim Skibitskiy បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើប្រាស់ កាំជ្រួចមីស៊ីល ប្រភេទ​ М142 HIMARS និង M270 MLRS ផលិតដោយអាមេរិក សម្រាប់វាយប្រហារទៅលើតំបន់គ្រីមៀ​។

លោក​ Skibitskiy បានបញ្ជាក់ទៀតថា ឧបទ្វីបគ្រីមៀ ក្លាយទៅជាចំណុចកណ្តាលក្នុងការដឹកជញ្ជូនអាវុធរបស់កម្លាំងទាហានរុស្ស៊ីដើម្បីវាយប្រហារអ៊ុយក្រែន ។ អាវុធត្រូវបានបញ្ជូនទៅកាន់តំបន់គ្រីមៀ  រួមបញ្ជូនទៅកាន់សមរភូមិក្នុងសង្គ្រាមអ៊ុយក្រែន។

កាំជ្រួចមីស៊ីល М142 និង M270 បំពាក់នៅលើរថយន្ត ដោយអាចបាញ់បាន​១២គ្រាប់ ទំហុំ ២៧៧មីលីម៉ែត្រ អាចគម្ទេចគោលដៅបានយ៉ាងល្អបំផុត៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *