បើទោះបី មានសារបញ្ជាក់ច្បាស់លាស់ពីក្រុមបាតុកម្ម ថា លោកRanil Wickremesinghe មិនមែនជាប្រមុខដឹកនាំដែលពលរដ្ឋត្រូវការនោះឡើយ ។ នៅថ្ងៃទី ១៥ខែកក្កដា លោក Ranil Wickremesingheបានប្រកាសប្រកួតប្រជែកតំណែងប្រធានាធិបតីស្រីលង្កា។
វិបត្តិនយោបាយនៅក្នុងប្រទេសស្រីលង្កា អាចនឹងបន្តទៅមុខទៀត ក្រោយពេលគណបក្សកាន់អំណាច សម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីRanil Wickremesingheធ្វើជាបេក្ខភាពប្រធានាធិបតី។
ក្រោយពេលក្រុមបាតុករ សម្រុកចូលផ្ទះប្រធានាធិបតី Gotabaya Rajapaksaបង្ខំឲ្យលោកត្រូវលាលែងចេញពីតំណែង ហើយភៀសខ្លួនចេញក្រៅប្រទេស។ ក្នុងពេលនេះយុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើម ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមមុខ វិបត្តិសេដ្ឋកិច្ច នយោបាយ ទ្រង់ទ្រាយធំ មិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យ ។
មហាជនស្រីលង្កា បង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រីWickremesinghe ។ ក្នុងពេលនេះនាយករដ្ឋមន្ត្រីបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ។ ទាំងនោះហើយទើបពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង៕