ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន ០៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបាន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ព្រមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានចុះធ្វើការបង្ក្រាបក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣: ៣៩នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចស្រែអូរណា ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយមានការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការបង្ការ និងបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការបង្ក្រាបនោះដោយមានការចូលរួមពីលោកមេភូមិអូរណា និងលោកជំទប់ទី២ឃុំស្រែខ្ទុម និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីផងដែរ។
ហើយក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១.ឈ្មោះ ធឿន ញី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី២.ឈ្មោះ ចេះ ធន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី។
ទី៣.ឈ្មោះ មួង បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៤.ឈ្មោះ ហ៊ាង សុខនៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៥.ឈ្មោះ ចែម រុន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៦.ឈ្មោះ សម្បត្តិ វេហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៧.ឈ្មោះ ជឿន ឡូញ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
និងទី៨ឈ្មោះ គ្រី ផុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយធ្វើកាឃាត់ខ្លួនជនសង្ស័យទាំង ០៨នាក់ ខាងលើកម្លាំងជំនាញបានពិនិត្យទឹកម៉ូត្រ លទ្ធផលវិជ្ជមានទាំងអស់ (+)។
-វត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរ និងដកហូតបានរួមមាន
១.សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៍សថ្លាចំនួន ១២កញ្ចប់ ក្នុងនោះ(៥កញ្ចប់ធំល្មម និង៧កញ្ចប់តូច )។
២.ទូរសព្ទដៃចំនួន ០៧គ្រឿង ម៉ាក oppo ចំនួន ០៣គ្រឿង, ម៉ាក vivo ចំនួន ០៣ គ្រឿង និងម៉ាក iPhone ចំនួន០១គ្រឿង។
៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។
៤.ថង់វិចខ្ចប់ថ្នាំញៀន និងឧបករណ៍កែឆ្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួន។
៤.ម៉ូតូចំនួន ៤គ្រឿង។
៥.កន្រ្តៃចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។