(បាត់ដំបង): កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស( ប្លន់យកម៉ូតូ )មួយករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ ៥៧B ស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានជនល្មើសមិនស្គាល់សាវតា ចំនួន០៩នាក់ ជិះម៉ូតូ ០៣គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ និងដាវ បានធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ បាត់ដំបង 1AP -4074 របស់ជនរងគ្រោះឈ្មោះ គង់ ណន់ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពប្លន់រួចជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ក្រោយមកជនរងគ្រោះបានមកដាក់បណ្តឹងនៅការិយាល័យជំនាញ ភ្លាមនោះសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ១០និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ទើបកំណត់បានមុខសញ្ញា និងឈានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០៩នាក់នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ជនសង្ស័យទាំង០៩នាក់ដែលត្រូវឃាត់ខ្លួន
ទី១-ឈ្មោះ ចេវ រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២-ឈ្មោះ ធឿត ប៊ុនហាវ ភេទ
ប្រុស អាយុ ១៥ឆ្នាំ
ទី៣-ឈ្មោះ សិទ្ឋ រ៉ាស៊ីន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន
ទី៤-ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរគ្មាន
ទី៥-ឈ្មោះ ដន ម៉េងហួយ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ គ្មាន
ទី៦-ឈ្មោះ ឆៃ រ៉ហ្សែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន
ទី៧-ឈ្មោះ គា វិច្ឆិកា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរគ្មាន
ទី៨-ឈ្មោះ នាថ ធានសិង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ គ្មាន
ទី៩-ឈ្មោះ ធីតា សុវណ្ណដេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទាំងអស់គ្នារស់នៅក្នុងខេត្របាត់ដំបង រួមជាមួយរត្ថុតាងដកហូតមាន:
១-ម៉ូតូហុងដាឌ្រីម C-១២៥ ពណ៌ ខ្មៅចំនួន០៤គ្រឿង
២-កាំបិតផ្គាក់ ចំនួន០៣ដើម
៣-ផ្លាកលេខម៉ូតូចំនួន០២សន្លឹក ( លេខ បាត់ដំបង 1AP 4074 និងលេខ បាត់ដំបង 1AF 6619 ) ។
ក្រោយបញ្ចប់ការសាកសួរបច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងឃាត់ខ្លួននិងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕