ភ្នំពេញ: ដោយមានការយកចិត្តទុកដាក់ និងណែនាំជាប្រចាំ ដល់ក្រុមការងារទាំងអស់ ឱ្យចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដេីម្បីស្វែងយល់អំពីផលលំបាក បញ្ហាប្រឈម សំណូមពរ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
ជាក់ស្តែងបន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារភ្លាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ បានចុះជួយសំណេះសំណាល សួរសុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ នឹងបាននាំយកអំណោយជាសម្ភារ និងថវិកា ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ និងជនទីទាល់ក្រ ចំនួន ១៣គ្រួសារ ( នៅភូមិ សន្សំកុសល៣ ចំនួន១១គ្រួសារ សន្សំ១ ចំនួន ១គ្រួសារ និងភូមិចំរេីនផលចំនួន ១គ្រួសារ ) ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០មុឺនរៀល រួមជាមួយអង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកសុីអុីវ និងត្រីខ ។
បងប្អូនប្រជាពលរដ្ឋ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដោយបានឯកឧត្តម ស ថេត ចំណាយពេលវេលាចុះផ្ទាល់ដល់ខ្នងផ្ទះរបស់ពួកគាត់ ៕