ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី ហេង ថុល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌសែនសុខ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ និងជាអនុប្រធាន គ ក ស ក ខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានអោយដឹងថាក្នុង នោះមានរបៀបវារៈចំនួន៥ដូចខាងក្រោម៖១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី៣៣ អណត្តិទី៣ ប្រចាំខែមិថុនា ឆ្នាំ២០២២។
២-ពិនិត្យ និងស្តាប់របាយការណ៍ ការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញនីមួយៗ ប្រចាំខែកក្កដា ឆ្នាំ២០២២។
៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងផែនការសកម្មភាព ប្រចាំខែសីហា ឆ្នាំ២០២២ របស់ គកសក ខណ្ឌសែនសុខ។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនកាថវិកា ប្រចាំខែសីហា ឆ្នាំ២០២២ របស់ គ ក ស ក ខណ្ឌ។
៥-បញ្ហាផ្សេង ៕