ខេត្តប៉ៃលិន ៖ បើយោងតាមរបាយការណ៍របស់លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងកម្សាន្ត និងស្នាក់នៅក្នុងខេត្តប៉ៃលិនមានច្រើនគួរឱ្យកត់សម្គាល់ដោយ ចំនួនភ្ញៀវជាតិ មាន២២៨,៦១៤ បើប្រៀបធៀបទៅនឹងឆមា សទី១ ឆ្នាំ២០២១ មានចំនួន៣៤,៨៩៤ ឃើញថា មានការកើនឡើង ៥៥៥.១៦%។
ចំនួនភ្ញៀងអន្តរជាតិ ចំនួន៦០៥នាក់ បើប្រៀបធៀបទៅនឹងប្រចាំឆមាសទី១ ឆ្នាំ២០២១ មាន២២នាក់ កើនឡើង ២៦៥០%។ ចំនួនភ្ញៀវទេសចរសរុប ចំនួន២២៨,២១៩នាក់ ប្រៀបធៀបចំនួនភ្ញៀវប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលមានចំនួនសរុប ៣៤,៩១៦នាក់ ឃើញថា មានការកើនឡើង៥៥៦.៤៨%។
លោកបានបន្តទៀតថា រមណីយដ្ឋាន ដែលមានសក្ដានុពលនៅទូទាំងខេត្តប៉ៃលិនមាន០៨កន្លែងគឺ រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រមាន១កន្លែង (ភ្នំយ៉ាត) រមណីយដ្ឋានធម្មជាតិមាន៤កន្លែង (អូរធុរេន, អូរតាអែម, ស្ទឹងកុយ, និងអន្លង់ខៀវ) ជាដើម៕