Breaking News

ក្រុមឈ្មួញដឹកជញ្ជូនឈើលក់យ៉ាងអនាធិបតេយ្យត្រូវបានមន្ត្រីជំនាញចុះធ្វើកិច្ចសន្យា

ខេត្តបាត់ដំបង! មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីបានឃើញក្រុមឈ្មួញដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងយកមកលក់យ៉ាងអនាធិបតេយ្យពេញក្រុងបាត់ដំបង ដែលមិនរំខានដល់សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញឈើប្រណីតគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងបាត់ដំបងដោយប្រើរូបភាពផ្សេងៗគ្នា មានទាំងរទេះរ៉ឺម៉ក គោយន្តកន្ត្រៃ និងរថយន្តជាដើម។ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះពួកគាត់បានប្រទះឃើញគោយន្តកន្ត្រៃជាច្រើនគ្រឿងបានដឹកជញ្ជូនឈើប្រណិតប្រភេទផ្ចឹក (ឈើឃ្លុំមុខ២០ទៅ៣០) ដែលក្រុមឈ្មួញអះអាងថាដឹកចេញពីស្រុកអន្លង់វែងមកឆ្វែលពេញក្រុងធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងដល់មហាជន ក៏ដូចជាបណ្តាញសង្គមផ្សេងៗផងដែរ។

បន្ទាប់ពីមានការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមនានា ក៏ដូចជាកិច្ចសុំអន្តរាគមន៍ពីក្រុមអ្នកយកព័ត៌មានទៅកាន់មន្ត្រីជំនាញអស់រយៈពេលជាច្រើនម៉ោង ក្រោយមកទើបមានវត្តមានលោក ឆៃ សំបុណ្យ ជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តចុះ ទៅសួរនាំធ្វើរបាយការណ៍ និងអប់រំធ្វើកិច្ចសន្យាបញ្ឈប់មិនអនុញ្ញាតអោយមានការដឹកជញ្ជូនឈើលក់បែបអនាធិបតេយ្យនៅក្នុងក្រុងបាត់ដំបងទៀតឡើយ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *