Breaking News

នារីបកប្រែភាសាចិនម្នាក់ត្រូវបាន ឆក់ ខ្សែភ្លើង បណ្តាលឲ្យបាត់បង់ជិវិត

រចេះ: នារីបកប្រភាសាចចិនម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិកតែម្នាក់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំនុចបន្ទប់ស្នាក់របស់បុគ្គលិកក្រុមហ៊ុន ស៊ឹង យន្តគ័ងយិក ខូលអិលធីឌី រ៉ែមមាស អូរត្រួន ភូមិអូត្រកួន ឃុំកក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។


សមត្ថកិច្ចបានឲ្យដឹងថា សពនារីរងគ្រោះខាងលើនេះមានឈ្មោះ ឃុន ស្រីពៅ អាយុ១៧ឆ្នាំមុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅចំនុចកើតហេតុខាងលើ មានទីលំនៅនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីកម្លាំងជំនាញនគរបាលជំនាញកោសល្យវិច័យ សហកាតជាមួយនិងគ្រូពេទ្យបានធ្វើការពិនិត្យសពនិងជុំវិញទីតាំងកើតហេតុយ៉ាងល្អិតល្អន់រួចមកទើបកំណត់បានថា ការស្លាប់របស់នារីរងគ្រោះខាងលើនេះគឺ ពិតជាស្លាប់ដោយសារឧប្បត្តិវហេតុឆក់ខ្សែភ្លើងពិតប្រាកដមែន ពុំជាប់ពាក់ព័ន្ធនិងករណីអ្វីផ្សេងនោះឡើយ។

សពនារីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់

Leave a Reply

Your email address will not be published. Required fields are marked *