Breaking News

OPEC លើកឡើងពីតួនាទីយ៉ាងសំខាន់របស់រុស្ស៊ី ក្នុងអង្គការនេះ

នៅថ្ងៃទី ៣១ខែកក្កដា អគ្គលេខា អង្គការ(OPEC)លោក Haitham al-Ghais បានលើកឡើងពីតួនាទីយ៉ាងសំខាន់ របស់រុស្ស៊ី​នៅក្នុងអង្គការ OPEC ​និងបណ្តាប្រទេសដៃគូ OPEC+

ឆ្លើយតបទៅនឹងបទសម្ភាសន៍លើសារព័ត៌មាន Alrai លោក Haitham al-Ghais បញ្ជាក់ថា រុស្ស៊ី​បានដើរតួនាទីយ៉ាងសំខាន់ដល់ភាពជោគជ័យរាល់កិច្ចព្រមព្រៀង ស្តីពីថាមពល​។ លោកបន្តទៀតថា អង្គការ​OPEC នឹងមិនប្រកួតប្រជែងជាមួយរុស្ស៊ីនោះឡើយ ហើយក៏បានហៅរុស្ស៊ីថាជា​«អ្នកលេងធំ មានអត្ថិពលយ៉ាងខ្លាំង នៅលើផែនទីថាមពលពិភពលោក​»។

ពាក់ព័ន្ធនឹងតម្លៃថាមពល លោក​ Haitham al-Ghais បានលើកឡើងថា អង្គការ​OPEC ​មិនអាចគ្រប់គ្រងតម្លៃប្រេងនោះឡើយ ។ ប៉ុន្តែអង្គការនេះមានតួនាទី កែទម្រងទីផ្សារ និងការផ្គត់ផ្គង់ថាមពល ។ លោកបន្តទៀតថា ស្ថានភាពបច្ចុប្បន្ននៅលើទីផ្សារថាមពល ពិតជាចលាចល។ 

លោក Haitham al-Ghais បន្តទៀតថា តម្លៃប្រែងឡើងថ្លៃនាពេលនេះ​មិនត្រូវតែពាក់ព័ន្ធសង្គ្រាមអ៊ុយក្រែននោះឡើយ គឺមានកតាជាច្រើនទៀត  ហើយតម្លៃប្រែងឡើងថ្លៃមុនពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ទៅទៀត៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *